ខ្លោចចិត្ត! ក្រោយឆ្លងរួចពេលនេះ ចាន់ កែវនិមល ចេញមុខទម្លាយសម្ដីមួយឃ្លាយ៉ាងខ្លីថារឿង…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបជាព័ត៌មានរួចមកហើយថាកាលពីយប់មិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយផ្ទុះពត៌មានមកថា ពិធីការិនីដ៏ល្បី ចាន់ កែវនិមល បានឆ្លងកូវីដ១៩ទាំងគ្រួសារតែម្ដងធ្វើ

ឲ្យហ្វេនៗមានការបារម្ភយ៉ាងខ្លាំង ស៊ែរចែករំលែកតគ្នាពេញបណ្ដាញសង្គម។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពលោក មាស ឬទ្ធី ដែលជាអ្នកអត្ថាធិប្បាយពត៌មានប្រចាំទូរទស្សន៍ហង្សមាស បាន

ចេញមកបញ្ជាក់ថាក្នុងស្ថាប័នហង្សមាស អ្នកសិល្បៈ មានតែ ចាន់ កែវនិមល និងគ្រួសារ តែប៉ុណ្ណោះដែលឆ្លងរីឯអ្នកផ្សេង កពុងស្ថិតក្នុងការតាមដាន។ លើសពីនេះ លោកក៏បានបញ្ជាក់ថា ក្រោយឆ្លងកូវីដ១៩

ចាន់ កែវនិមល បាននិយាយសម្ដីមួយឃ្លាចាក់ដោត និងសូមការអនុគ្រោះពីសំណាក់ពុកម៉ែបងប្អូនថា៖ «កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនផង ចាន់ កែវនិមល» គួរបញ្ជាក់ថា

ពេលនេះ ចាន់ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន៕