ថាមែនចែដាណាមិនទុកយូក្រោយឃើញពូម៉ៅឡាយវីដេអូយប់មិញឆ្លើតទៅចំៗថាឲ្យស្ពឹកមុខថាមនុស្សមុខ2…(មានវីដេអូ)

 

សង្គម ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវទំនាស់គ្រួសាររបស់លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី ដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងជាខ្លាំង ខណៈដែលតែងតែឃេីញអ្នកទាំងពីរបង្ហាញពីក្តីស្រឡាញ់យ៉ាងស្អិតរមួតចំពោះគ្នា។

ក្រោយពីទំនាស់ឈានដល់ការប្តឹងលែងលះរួចមក លោក ហុីង បញ្ញារិទ្ធិ ក៏បានទៅបួសមួយរយៈនិងក្រោយពីសឹករួច ស្វាមីលោកស្រី ទ្រី ដាណា រូបនេះ នៅតែព្យាយាមសុំត្រូវគ្នាជាមួយគ្រួសារវិញ ដោយយល់ព្រមទទួលស្គាល់នូវរាល់កំហុសឆ្គងទាំងឡាយ តែត្រូវបានលោកស្រី ទ្រី ដាណា បដិសេធ និងបានបញ្ជាក់ប្រាប់ទៅកាន់មហាជនថា៖

នឹងមិនព្រមដកពាក្យបណ្ដឹងវិញឡេីយ ថែមទាំងផ្តាំឲ្យយកប្រពន្ធថ្មីទៀតផង។ យ៉ាងណាមិញ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ លោក ហុីង បញ្ញារិទ្ធិ ហៅ ពូម៉ៅ ដែលជាអតីត ស្វាមីលោកស្រី ទ្រី ដាណា ឡាយស្រែកទ្រហោយំសុំអោយប្រពន្ធលើកលែងទោស និង បានបង្ហាញពីទំហំចិត្តឈឺចាប់ជាខ្លាំង និងបាន Live និយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់មហាជនថារូបលោកពិតជាចង់ត្រូវគ្នាជាមួយគ្រួសារវិញណាស់ជាពិសេសចង់ជួបមុខកូន ព្រោះតែគិតមកទល់ពេលនេះ គឺមានរយៈពេលយូរហេីយដែលរូបលោកបានឃ្លាតឆ្ងាយពីគ្រួសារជាទីស្រឡាញ់។

ដោយលែក លោកស្រីទ្រីដាណា មិនទុកយូ ក្រោយឃើញ ពូម៉ៅ ឡាយ វីដេអូ បែបនេះក៏ឆ្លើតទៅចំៗថា៖ នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់🙂🙂🙂 បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។ មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ😢😢😢

មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។ គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង។

ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។ អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត ហើយវិលមកវិញ គឺដើម្បីតែគ្រប់គ្រង ប្រើអំណាចមនុស្សប្រុស។

មនុស្សស្រីដែលពឹងលើប្ដី ប្រាកដជាទ្រាំ😥😥😥តែកុំបង្រៀនឱ្យនាងរឹងមាំ ឈឺចាប់ ដំបៅក្លាយជាមហារីក ចិត្តក្លាយជាដុំថ្ម។ ពេលវេលាបន្ត ខ្ញុំដឹងត្រឹមប្រឹងរកស៊ីបំពេញបេះដូងខ្លួនឯង មើលថែកូនៗ ជួយអ្នកដទៃតាមចិត្តចង់ មិនអាចឱ្យគេធ្វើបាបទៀតឡើយ គ្រប់គ្រាន់ហើយ🙂🙂🙂 ជូនពរអ្នកទាំងអស់គ្នា ជួបមនុស្សល្អៗ យល់ចិត្តគ្នា ខំប្រឹងរកស៊ី ដើរតាមក្ដីស្រមៃទៅអនាគតជាមួយគ្នា ហើយក៏ផ្ដាំទៅមនុស្សប្រុសមួយចំនួនថា នារីទន់ភ្លន់ជាមនុស្សគួរស្រលាញ់ តែកុំធ្វើបាបនាងរហូតនាងទៅជានុស្សរឹងមាំខ្លាំងពេក❤️❤️❤️

សូមបងប្អូនទាំងអស់គ្នាទស្សនាវីដេអូខាងក្រោម :