អបអរសាទរក្រោយ​កម្ពុជា​យក​ឈ្នះ​កោះហ្គាំកាលពីយប់មិញសម្តេច​តេជោហ៊ុនសែនក៏បាន​ប្រកាស​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន……..

បច្ចុប្បន្ននេះ វិស័យកីឡាបាល់ទាត់កម្ពុជា ហាក់មានសន្ទុះកើនឡើងជាលំដាប់ ខណៈដែលមានប្រជាពលរដ្ឋខ្មែរជាច្រើនបានបែរមកមានការគាំទ្រ ក៏ដូចជាចូលរួមទស្សនានូវរាល់ការប្រកួតនានា ដែលនេះគឺជាកំលាំងលេីកទឹកចិត្តដ៏អស្ចារ្យមួយសម្រាប់កីឡាករ ក្នុងការប្រកួតប្រជែងយកជ័យជម្នះជូនដល់ប្រទេសជាតិនោះ។

 

យ៉ាងណាមិញ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន

 

ក្នុងនោះដែរ សម្តេចក៏បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះគឺទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ជាចុងក្រោយ សម្តេចក៏បានកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។