ក្តៅៗ ! ផ្ទុះការរិះគន់ វីដេអូ Trailer បទនេះ ខ្លាំងពេក ស្រាប់តែនៅមុននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខប្រកាសក្តែងៗថា “សូមអ្នកគ្រប់គ្រង ការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ…” (មានវីដេអូ)

មិនយូរប៉ុន្មាន លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបង្ហោះសារមួយ សម្តែងពីអារម្មណ៍របស់ខ្លួនថា “បទចម្រៀង១បទ ដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល ពេលខ្លះ គ្រប់ការខិតខំរបស់ខ្ញុំ និងក្រុមការងារ មិនប្រាកដថា ទទួលបានការសរសើរឡើយ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តី ព្រោះផែនការថ្មី ផលិតកម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ

សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា ថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញបុរសម្នាក់ បាននិយាយលេងតែពាក្យប៉ុន្មានម៉ាត់សោះ

ហើយត្រូវបានគេយកទៅកាត់ត ជាមួយភ្លេងយ៉ាងពីរោះរណ្តំទាក់ចិត្ត រហូតដល់ថ្នាក់ ផ្ទុះកក្រើក ទំាងក្នុងប្រទេសកម្ពុជា និងនៅបរទេសទៀតផង ស្ទើរមិនគួរឲ្យ និងនឹកស្មានដល់ ជាមួយក្បាច់រាំប្លែកៗ។

លុះមកដល់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ ម្ចាស់សំលេងនេះ មានឈ្មោះនៅក្នុងហ្វេសប៊ុក “វឌ្ឍនះ សោម” មានដំណឹងដ៏សែនរីករាយបំផុតមួយ ប្រាប់ហ្វេនៗ ថា