មានបុរសម្នាក់ស្រលាញ់តុក្កតា រហូតដល់ថ្នាក់ភ្ជាប់ពាក្យ​ និងរៀបការជាមួយទៀតផង ជាពិសេសគេថែមទាំងបាននិយាយថា តុក្កតាស៊ីលីកូននេះ មិនដូចសង្សាចាស់របស់គេទេព្រោះតែ…

បុរសម្នាក់ មានឈ្មោះថា Xie Tianrong អាយុ៣៦ឆ្នាំ បានណែនាំមិត្តស្រីរបស់ខ្លួនដែលជាតុក្កតាសិ.-ច

ទៅឲ្យសមាជិកក្នុងគ្រួសារបានស្គាល់ និងបានភ្ជាប់ពាក្យជាមួយកាលពីថ្មីៗនេះហើយរស់នៅជុំគ្នាយ៉ាងមានសេចក្ដីសុខ ដោយមានកូនតុក្កតាជ័រតូចមួយ ដែលចាត់ទុកជាកូនស្រីផងដែរ។

 

យោងតាមសម្ដីរបស់បុរសខាងលើផ្ទាល់បានឲ្យដឹងថា គាត់បានចាប់អារម្មណ៍លើតុក្កតាសិ.-ចតាំងពី១០ឆ្នាំមុនមកម៉្លេះ នៅពេលដែលគាត់ដើរកាត់ហាងលក់ទំនិញមួយកន្លែង។ ហើយនៅពេលនោះ

តុក្កតាសិ.-ចមួយមានមុខមាត់និងស្បែកទន់ៗដូចមនុស្ស ដែលមានតម្លៃ ៨០,០០០យ័ន (ប្រមាណ១២,៤០០ដុល្លារអាមេរិក)។ តែយ៉ាងណាមិញ ដោយសារគ្មានលទ្ធភាពទិញ គាត់ក៏ត្រូវបង្ខំចិត្តច្រានចោលគំនិតចង់បានតែម្ដង។

លុះមកដល់ឆ្នាំ ២០២០ នេះ គាត់បានរកឃើញតុក្កតាសិ.-ច ស៊ីលីកូនមួយនៅលើបណ្ដាញអ៊ីនធឺណេតដោយមានតម្លៃប្រមាណ ១០,០០០យ័ន ប៉ុណ្ណោះ (ប្រមាណ១,៥៥០ដុល្លារអាមេរិក) ហើយក៏សម្រេចចិត្តធ្វើការកុម៉្មង់ទិញ។លោក Xie

បានបន្ថែមទៀតថា គាត់ក៏ធ្លាប់មានមិត្តស្រីជាមនុស្សដែរ ដែលនាងតែងតែសុំគាត់ទិញនេះទិញនោះ និងនាងចំណាយពេលច្រើនលើទូរសព្ទដៃជាប្រចាំ។តែសម្រាប់តុក្កសិ.-ចជាទីស្រលាញ់របស់គាត់វិញ មិនដែលទាមទារចង់បានអ្វីឡើយ និងតែងតែនៅស្ងៀមក្បែរគាត់

ហើយមានភាពងាយស្រួលយ៉ាងខ្លាំងក្នុងការទាក់ទងស្នេហាជាមួយគ្នា។បើទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់បានទិញទូរសព្ទដៃ និងសម្លៀកបំពាក់ថ្លៃៗជាង២០ឈុត សម្រាប់តុក្កតាសិ.-ច រួមទាំងស្បែកជើង១០គូផងដែរ

ដែលនាងមានឈ្មោះថា Mochi ។យ៉ាងណាមិញ ចំពោះក្ដីស្រលាញ់ដែលលោក Xie មានទៅលើ Mochiបានធ្វើឲ្យក្រុមហ៊ុនផលិតតុក្កតាសិ.-ច ដែលគាត់បានទិញផ្ទាល់នេះរំជួលចិត្ត រហូតដល់អញ្ជើញឲ្យគាត់ទៅរោងចក្រដើម្បីទទួលបាននូវក្បាលតុក្កតាសិ.-ច

ចាប់តាំងពីនាងបានត្រឡប់មកផ្ទះ និងរស់នៅជាមួយខ្ញុំអស់រយៈពេលជាងមួយឆ្នាំវាមិនដែលតានតឹងទេ វាតែងតែមានសុភមង្គល”៕