សូមអបអរសាទរ ! ទីបំផុត អតីត​ស្ដេច​ប្រដាល់ អេ ភូថង ជាសះស្បើយពីជំងឺកូវីដ-១៩ និងបានត្រឡប់ទៅផ្ទះវិញហើយ ជាមួយស្នាមញញឹម, រំភើបពេក ភរិយាលោក ពោលពាក្យមួយឃ្លាថា “ពេលខ្ញុំនៅក្នុងពេទ្យ ខ្ញុំបានជួប…”

អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុកជាអតីតស្តេចប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើននៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ។

ស្រាប់តែនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក អេ ភូថង មានវិជ្ជមាន កូវីដ-១៩ និងសម្រាកព្យាបាល នៅស្តាតអូឡាំពិក។

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ លោក បានជាពីជំងឺកូវីដ-១៩ និងបានត្រឡប់ទៅផ្ទះវិញហើយ ដល់ថ្នាក់ធ្វើឲ្យ ភរិយាអតីតស្តេចប្រដាល់រូបនេះ រំភើបពេក ក៏ពោលពាក្យមួយឃ្លាថា

“ពេលខ្ញុំនៅក្នុងពេទ្យ ខ្ញុំបានជួបមិត្តភាពល្អៗ និងមិត្តភាព ចែករំលែក និងមិត្តភាពស្មោះចេញពីចិត្ត និងមិត្តភាពមិនសម្ដែង មិត្តភាពពិតៗមិនដូចមិត្តភាពខ្ញុំពេលនៅខាងក្រៅទេ ល្អនៅនឹងមុខ ក្រោយខ្នងចប់ តែមិនបាច់និយាយទេ វាជារឿងរបស់រំដួលទេ។ ខ្ញុំស្រលាញ់មិត្តភាព ហ្នឹងណាស់សុបិនល្អទាំងអស់គ្នាណា”។

ភរិយាលោក បានបន្ថែមនៅក្នុង comment ថា “ជាហើយគេអោយមកផ្ទះវិញហើយ”។

ក្នុងនោះគេឃើញ ហ្វេសប៊ុកគ្រូពេទ្យម្នាក់ឈ្មោះ Chhany Meun បានបន្ថែមថា “#រូបភាពអនុស្សាវរីយ៍ក្នុងបន្ទប់ICUជាមួយស្តេចប្រដាល់ស្រុកខ្មែរ បងអេភូថង

រួមសុខទុក្ខជាមួយគាត់ជិត១ខែហើយ ឥឡូវនេះគាត់បានវិលត្រលប់ទៅផ្ទះវិញហើយ ជាមួយស្នាមញញឹម ទៅជួបក្រុមគ្រួសារ។ គួរបញ្ជាក់ដែរថាក្នុងសម័យកាលនេះ បើថែទាំសុខភាពបានល្អគឺជាជោគជ័យមួយដ៏ធំធេងណាស់ទៅហើយ។ #icu_មណ្ឌលកូវីដ19អូឡាំពិក”។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមមើលរូបភាពខាងក្រោមនេះ ៖