ផ្ទះក៏ស្អាតទៀត ! ផ្ទុះការពេញចិត្តយ៉ាងខ្លាំង ក្រោយស្តាប់ ចែដាណា cover ចម្រៀងមួយបទនេះ សម្លេងពីរោះ ដាក់អារម្មណ៍បានល្អណាស់ ដល់ថ្នាក់ គ្រប់គ្នា និយាយថា…(មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ គេឃើញ លោកស្រី ទ្រី ដាណ បានថតបទចម្រៀងជាច្រើនបទនៅក្នុងភូមិគ្រឺះរបស់ខ្លួន មើលទៅពិតជាទាក់ទាញ និងគួរឲ្យចង់ស្តាប់យ៉ាងខ្លាំង។

នៅទីបំផុត នៅព្រឹកម៉ិញនេះ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ ចែដាណា បានបញ្ចេញបទដែលទើប cover ហើយ ក្រោមចំណងជើងថា “ព្រាត់ទំាងស្រលាញ់” រំលេចទៅដោយទិដ្ឋភាពក្នុងភូមិគ្រឹះរបស់លោកស្រី មើលទៅពិតជាប្លែកភ្នែកតែម្តង។

ស្តាប់ចប់ភ្លាម ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរត្រង់ៗថា ៖ ពីរោះណាស់បងស្រី ពីរោះរហូតអោយអ្នកស្ដាប់ហូរទឹកភ្នែក កំសត់ ត្រូវអារម្មណ៍,

១ថ្ងៃថត៥បទ អ៊ីចឹងបានលឿនចែ, ច្រៀងពីរោះណាស់លោកស្រី ដាក់អារម្មណ៍បានល្អ, សម្រស់ក៏ស្អាត សម្លេងក៏ល្អ ផ្ទះរឹតតែស្អាតណាស់។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយស្តាប់ ចែដាណា cover ចម្រៀងមួយបទនេះ។ ដើម្បីកុំឲ្យរង់ចាំយូរ តោះទៅស្តាប់ និងទស្សនាទំាងអស់គ្នា ៖