ជួបអាយដលនៅខាងក្រៅម្តងរំភើបពេកក៏សួរសំ​នួរចំ​ៗថា“អនាគ​តប​ងច​ង់បា​នប្តីឬក៏​ប្រ​ពន្ធ?”,មានអីរ៉ូលីនឆ្លើយមួយម៉ាត់យ៉ាងខ្លីថា…(មានវីដេអូ)

មកទល់ពេលនេះ រ៉ូលីន នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយគេឃើញរូបគាត់តែងតែលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ។

ស្រាប់តែយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ អ្នកសារព័ត៌មានម្នាក់ បានជួប រ៉ូលីន នៅខាងក្រៅ ដោយក្តីរំភើបពេក ក៏សួរ រ៉ូលីន មួយសំនួរ ចំៗថា

“បងជាតារាមួយដែលល្បីទូទំាងប្រទេសដែលគេដឹងមែនទេ? អនាគតបងចង់បានប្តី ឬក៏ប្រពន្ធ?” ស្រាប់តែ រ៉ូលី ឆ្លើយមួយម៉ាត់យ៉ាងខ្លីថា “អត់ទាន់និយាយ នេះជារឿងផ្ទាល់ខ្លួន…”។

ក្រោយឃើញបែបនេះ មហាជនមួយចំនួន ក៏បានរិះគន់ទៅលើ អ្នកសារព័ត៌មានរូបនេះ តែទោះជាយ៉ាងណា អ្នកសារព័ត៌មានរូបនេះ ក៏បានចេញមុខសុំទោស ប្រិយមិត្តទំាងអស់ រាល់ការសួរនូវពាក្យមិនសមរម្យមួយចំនួន

ហើយគាត់ក៏បានបញ្ជាក់នៅក្នុង comment នៃការ Live របស់គាត់ផងដែរថា “ជួប idol នៅក្រៅម្តង រំភើបពេក សុំទោស ប្រិយមិត្តទាំងអស់ ខ្ញុំនឹងកែតម្រូវឡើងវិញ នៅពេលក្រោយ មិនអោយប្រិយមិត្តទាំងអស់ ខកចិត្តឡើយ សូមអរគុណ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖