ស្អាតហើយពូកែទៀត!មើលរូបភាពនេះហើយបានដឹងថាពេជ្រសូលីកាគឺជាស្ត្រីមេផ្ទះគំរូមែនចេះរៀបចំទុកដាក់ឡើងម៉ាអេមហ្មងដល់ថ្នាក់ហ្វេនៗក៏ភ្ញាក់ដែររួចនិយាយថា…(មានរូបភាពច្រើន)

អ្នកនាង ពេជ្រ សូលីកា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស កំពុងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងដដែលមកទល់ពេលនេះ។ ក្រៅពីអាជីពជាតារាចម្រៀង អ្នកនាង ក៏បានលេចមុខក្នុងការសម្តែងរឿងញឹកញាប់ផងដែរ ។

បច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ ជាពិសេស ជាមួយកូនប្រុសសំណព្វចិត្ត គឺ ហង្ស អ៊ារី វ៉េនស្ដេ។

កាន់តែគួរឲ្យចាប់អារម្មណ៍ និងកោតរសរសើរថែមទៀតនោះ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ គេឃើញ ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីការងារក្នុងផ្ទះ រួចភ្ជាប់សារខ្លីមួយថា

“ការងារ បន្ទាប់ពីឡើងរាំច្រៀងរួច អស់អីអស់ទៅ អោយបានដាក់ពេញៗទូរ រកពេលណា មានពេលហ្នឹង បញ្ជាក់: តិចច្រឡំថាអ្នកលក់ បន្លែសាច់ ណា៎ អ្នកចម្រៀង ទេ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យ ហ្វេនៗ ជាច្រើនភ្ញាក់ព្រឺត រួចចូល comment ថា ៖ ស្រឡាញ់ណាស់បង ស្រឡាញ់ត្រង់រៀបចំហ្នឹងហ្មង ហើយពូកែធ្វើម្ហូបទៀត, the best Mom and wife, មេផ្ទះលេខ១អាយដល, Idolពូកែដល់ហើយ, មនុស្សស្រីភាគច្រេីន ធ្វេីបែបនេះមានក្តីសុខណាស់, ស្អាតហើយពូកែរៀបចំទុកដាក់ធ្វើម្ហូប,

ជាម្តាយ និងប្រពន្ធ ដែរមានទំនួលខុសត្រូវ, គំរូល្អណាស់ mommy ស្រ្តីមេផ្ទះ, មុខក៏ស្អាត សម្លេងក៏ពីរោះ ចរឹតក៏គួរអោយស្រលាញ់ទៀត, ស្រលាញ់ Mommy ត្រង់នឹងហ្មង។

ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរមួយនេះ របស់ ពេជ្រ សូលីកា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖