អត់ដែលដឹងសោះ!ទីបំផុតនាយពាក់មីដាច់ចិត្តទំលាយរឿងនេះចេញហើយដោយប្រាប់ថា“ចាក់ជណ្តើរផ្ទះម៉ែក្មេក​ធ្វើជូនម៉ែក្មេក​ដើម្បីអរគុណគាត់​កាលចូលស្តីដណ្តឹងកូនគាត់​គាត់យកតែ…”(មានរូបភាពច្រើន)

កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ ដែលទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានសម្រេចចិត្តធ្វើពិធី ក្រុងពាលី សង់ផ្ទះថ្មី ជូនឪពុកម្តាយក្មេក របស់ខ្លួន។

នាយ ពាក់ មី បានបញ្ជាក់ខ្លី ថា “នេះហើយ ឪក្មេក ម៉ែក្មេក ខ្ញុំ  ថ្ងៃនេះជាថ្ងៃក្រុងពាលី សង់ផ្ទះថ្មី ជូនឪពុកម្តាយក្មេក ឪពុកម្តាយបង្កើតបានធ្វើជូនគាត់ហើយ ជូនបុណ្យកុសល ផងបងប្អូន ថ្ងៃ 4 . 6 . 2021″។

ឃើញទង្វើដ៏ប្រពៃរបស់នាយ ពាក់ មី អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក ក៏ដូចជាហ្វេនៗ របស់ តារាកំប្លែងរូបនេះ ជាច្រើន បានបង្ហាញក្តីរំភើបជំនួស និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ធំធេងមួយនេះ ជូនចំពោះ ឪពុកម្តាយក្មេក។

នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ គេឃើញ នាយ ពាក់មី ដាក់ចិត្តទំលាយរឿងមួយ ដែលមានអ្នកខ្លះពិតជាមិនធ្លាប់ដឹងថ ដោយប្រាប់ថា

“ចាក់ជណ្តើរផ្ទះម៉ែក្មេក ធ្វើជូនម៉ែក្មេក ដើម្បីអរគុណគាត់ កាលចូលស្តីដណ្តឹងកូនគាត់ គាត់យកតែ 500$ទេ តែពេលខ្ញុំរកលុយអត់បាន គាត់ជួយចេញ300$ អោយការ កំសត់អត់បងប្អូន ? ឥឡូវប្រពន្ធមុខចាស់ជាងម៉ែទៀត”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលទិដ្ឋភាពទូទៅ នៃការសាងសង់ផ្ទះថ្មី របស់ ឪពុកម្តាយក្មេក នាយ ពាក់មី ខាងក្រោមនេះ ទំាងអស់គ្នា ៖