២នាក់ម្ដាយនិងកូនចាញ់បោកគេនាំពីថៃមកខ្មែរហើយយកមកចោលក្នុងចំការមីនម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំ ពេលតេស្តឃើញវិជ្ជមានកូវីដទៀត…

បើទោះមានការហាមឃាត់ មិនទាន់ឲ្យឆ្លងដែនចូលកម្ពុជាពីប្រមុខថ្នាក់ដឹកនាំដើម្បីទប់ស្កាត់ការពារការរីក

រាលដាលជម្ងឺកូវីដ19ក៏ដោយនៅថ្ងៃ ទី ២ ខែ សីហា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍របស់វរៈសេនាតូច៨០៧ និង កម្លាំងតាមបណ្តាប៉ុស្តិ៍នីមួយៗ

សហការជាមួយកម្លាំង អាវុធហត្ថ យោធា បានធ្វើការចុះល្បាតនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតបានប្រទះឃើញ ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចំនួន ៣គោលដៅ ផ្សេងគ្នាក្នុងភូមិសាស្រ្តស្រុកថ្មពួក។

ពលករកម្ពុជា២នាក់ (ម្ដាយនិងកូន) ចាញ់បោកគេនាំពីថៃមក ខ្មែរ ហើយយកមកចោលក្នុងចំការម៉ីននៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ដោយម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំ ក្រោយពីធ្វើតេស្ត ម្ដាយវិជ្ជមានកូវីដ-១៩។

ពីរនាក់ ម្តាយ និងកូន ម្តាយដែលបាក់ជើងផ្នែកខាងស្តាំ ត្រូវកម្លាំង បានសហការជាមួយ ក្រុមលោកគ្រូពេទ្យ បានធ្វើការសង្គ្រោះ និង បញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបូរី។