ដំណឺងល្អៗ!! សម្តេច ហ៊ុន សែន ឱ្យប្រើវ៉ាក់សាំង​ AstraZeneca ​ចាក់ដូសលេីកទី៣

សម្តេច ហ៊ុន សែន សម្រេចឱ្យប្រើវ៉ាក់សាំងប្រភេទ AstraZeneca ជាវ៉ាក់សាំងជំរុញ ដែលត្រូវចាក់ដូសទី៣ លើពលរដ្ឋដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់កន្លងមក។ ការប្រកាសនេះ ធ្វើឡើងនាសន្និសីទសារព័ត៌មាន ស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកុមារ និងយុវវ័យនេះ នៅវិមានសន្តិភាពនៅថ្ងៃទី១ ខែសីហានេះ។

សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៖ «ខ្ញុំអនុញ្ញាតឱ្យចាក់ដូសទី៣ ហើយប្រើ AstraZeneca ធ្វើជាដូសជំរុញ។ អ្នកដែលចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវយក AstraZeneca ធ្វើជាដូសជំរុញ ហើយអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នៅខ្សែត្រៀមជួរមុខ តាមបណ្តោយព្រំដែនថៃ ដែលមានមេរោគបំប្លែងថ្មី ប្រភេទ Deltaនោះ»។

បើតាមសម្តេច នាយករដ្ឋមន្ត្រីក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលមានប្រមាណ ១លាននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងដូសទី៣ នេះមុនគេ មុននឹងពលរដ្ឋដែលចាក់វ៉ាក់សាំងចិនទាំង២ប្រភេទជាបន្តបន្ទាប់។

ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាឱ្យក្រសួងសេដ្ឋកិច្ច ត្រៀមបញ្ជាទិញ វ៉ាក់សាំងប្រភេទ AstraZenecaនេះ តាមយន្តការ COVAX ឬបញ្ជាទិញទៅកាន់រោងចក្រដែលផលិតផ្ទាល់ផងដែរ។ ជំហ៊ានដំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ គឺកម្ពុជា នឹងប្រើ វ៉ាក់សាំងប្រភេទ AstraZeneca ជំនួយរបស់ជប៉ុន និងអង់គ្លេស ដែលនឹងដឹកមកដល់កម្ពុជា នៅក្នុងខែសីហានេះ៕

អត្ថបទទាក់ទង

សម្តេច ហ៊ុន សែន ឱ្យប្រើវ៉ាក់សាំង AstraZeneca ចាក់ដូសទី៣

កម្ពុជា ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកុមារ និងយុវវ័យ