រំជួលអារម្មណ៍តាម ! នៅសុខៗ លោក ឌួង ឆាយ ទំលាយពាក្យក្នុងចិត្តថា “មិនបានអង្គុយញុំាបាយជិតកូនបែបនេះជិត 5 ខែ អារម្មណ៍ដែលពិបាកពណ៌នាជាទីបំផុត, ស្នាមញញឹមកូន ជា…”

កាលពី ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃខួបកំណើត អូនភឺល កូនស្រីពៅ គេឃើញ លោក ឌួង ឆាយបានជួបកូនៗរបស់ខ្លួន ហើយ ព្រមទាំងបានរៀបចំកម្មវិធីតូចមួយ ឲ្យកូនស្រីពៅរបស់ខ្លួន មើលទៅពោរពេញដោយស្នាមញញឹម និងកក់ក្តៅណាស់។

ដោយក្តីរំភើប និងរីករាយពេក លោកបានពោលពាក្យ ថា “រីករាយថ្ងៃខួបកំណើតណាកូនស្រីពៅមាសពុក ពុកជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងមានសំណាងល្អក្នុងជីវិត។

ពុកសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងសំរាប់កូនៗណា។ សូមអរគុណបងស្រី ដែលខំចំណាយពេលវេលាផ្ទាល់ខ្លួន នាំកូនៗខ្ញុំមកធ្វើខួបជាមួយខ្ញុំ និងអរគុណលីណា ដែលបានយកកូនៗ មកធ្វើខួបជាមួយបង ក្រោយបែកកូនៗជិត 5 ខែ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ លោកបានបង្ហោះរូបភាពមួយសន្លឹកទៀត ក្នុងថ្ងៃដែលលោកបានជួបកូនស្រី រួចទំលាយពាក្យក្នុងចិត្តចេញមកថា ៖

“មិនបានអង្គុយញុំាបាយជិតកូនបែបនេះជិត 5 ខែ អារម្មណ៍ដែលពិបាកពណ៌នាជាទីបំផុត។ តើពូមីងបងប្អូនណាខ្លះដែលយល់អារម្មណ៍ខ្ញុំបាទ? អរគុណបងស្រីចំពោះរូបថតដ៏ពិសេសមួយនេះ កែវភ្នែកពុក ឈាមខាប់ជាងទឹក ស្នាមញញឹមកូន ជាកំលាំងចិត្តសំរាប់ពុក”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមិនតិចទេ បានចូល comment ថា ៖ ស្នាមញញឹមដែលមានក្តីសុខ គឺស្នាមញញឹមក្មេងម្នាក់ដែលអង្គុយក្បែលប៉ា ខ្ញុំយល់អារម្មណ៍នេះ, មើលកូនស្រីលោកបង មានក្ដីសុខណាស់, កុំអស់សង្ឃឹមក្មួយ ជូនពសំណាងល្អ, យល់ច្បាស់ហើយ អាណិតអូន។

ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖