អេមម៉ាចប់ហ្មង ! អីយ៉ា ស្ងាត់ៗ យឿន ពិសី ដាក់មួយបទទៀតហើយ ពីរោះប្លែកអារម្មណ៍ណាស់ អ្នករាំក៏ស្អាតទៀត ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ថា…(មានវីដេអូ)

ទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ប្អូនប្រុសម្នាក់ឈ្មោះ យឿន ពិសី នោះ ហើយក៏ជា ម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ផងដែរ។

ក្រោយមក លោកបានរកឃើញគូជីវិត និងបានចូលរោងការ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ហេង កក្កដា កាលពី ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ។

មិនយូរប៉ុន្មាន ភរិយារបស់លោក បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យហើយ កាលពី ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់។

រាល់ដងហ្វេនៗ ធ្លាប់តែស្តាប់ យឿន ពិសី បកស្រាយបទចម្រៀង ភាគច្រើន បែបមនោសញ្ចេតនា កំសត់ តែម្តងនេះ គ្រប់គ្នានឹងភ្ញាក់ផ្អើលជាក់ជាមិនខាន ក្រោយស្តាប់ចម្រៀងមួយបទនេះ ដែលទើបចេញកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ។

បទនេះមានចំណងជើងថា “ខ្លុយបងសី” ព្រមទំាងនិពន្ធទំនុកច្រៀង ដោយ បូរ៉ា និងនិពន្ធបទភ្លេង ដោយ Boty។ ស្តាប់ចប់ភ្លាម ហ្វេនៗ មិនចាំយូរឡើយ ក៏បានចូល comment ព្រាត ថា៖

ចេញមកម្ដងនេះលេងម៉ាឆ្ងាញ់ហ្មង អាយដល, ផ្ដល់នូវ អារម្មណ៍ ប្លែក, OK ល្អណាស់បង boty, ខ្លុយបងសី ពីរោះប្លែកអារម្មណ៍ ស្តាប់ហើយ នឹកដល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងណាស់, សាច់ភ្លេងល្អណាស់ ទំនុកបទល្អ, សុទ្ធស្រីស្អាតអ៊ីចឹងៗហ្មង បងបូទី, ប្អូន ពិសី ពាក់វ៉ែនតាសមណាស់, ខ្លុយឮពីរោះណាស់។

នៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖