មុខស្រស់ណាស់ ! មើលវីដេអូនេះហើយ បានដឹងថា អូនណាណា ឆ្លាត និងពូកែប៉ុណ្ណា ក្មេងតែរូបមែន តែសំដីដូចមនុស្សចាស់អ៊ីចឹង ពិសេសថ្ងៃអនាគតចង់ក្លាយជា…(មានវីដេអូ)

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់ ឈ្មោះ ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។

សម្តេចតេជោ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។

មកដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ ឧកញ៉ា ហ៊ួត ជា បានជួប អូនណាណា ហើយ ថែមទំាងបានជូន ថវិកា ទូរទស្សន៍ សម្ភារសិក្សា និងកាដូ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ឧកញ៉ា ហ៊ួត ជា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះសប្បាយចិត្តជួបក្មួយ ណាណា មានដុងទេពកោសល្យ ពីធម្មជាតិ កម្ររកបាន និងបានស្តាប់សម្តីផ្ទាល់ សែនស្រលាញ់ ពូមានតែរបស់អនុស្សាវរីយ៍បន្តិចបន្តួចជូនក្មួយ”។

កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ឧកញ៉ា ហ៊ួត ជា បានសម្ភាសន៍ ជាមួយ អូនណាណា ផងដែរ ស្តាប់ហើយបានដឹងថាអូនណាណា ពូកែ និងឆ្លាតប៉ុណ្ណានោះ  ក្មេងតែរូបមែន តែសំដីដូចមនុស្សចាស់អ៊ីចឹង។

ណាណា ប្រាប់ថា “ទៅថ្ងៃអនាគតចង់ក្លាយជាមេធាវី ដើម្បីជួយសង្គ្រោះជនមានទុក្ខ…”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ទៀតសូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

ណាណា ប្រាប់ថា “ទៅថ្ងៃអនាគតចង់ក្លាយជាមេធាវី ដើម្បីជួយសង្គ្រោះជនមានទុក្ខ…”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ទៀតសូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖