រំភើបជំនួស ! ទីបំផុត ឧកញ៉ា ហ៊ួត ជា បានជួប អូនណាណា ហើយ ថែមទំាងបានជូន…(មានវីដេអូ)

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់ ឈ្មោះ ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។

សម្តេចតេជោ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ហ៊ួត ជា បានជួប អូនណាណា ហើយ ថែមទំាងបានជូន ថវិកា ទូរទស្សន៍ សម្ភារសិក្សា និងកាដូ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ឧកញ៉ា ហ៊ួត ជា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះសប្បាយចិត្តជួបក្មួយ ណាណា មានដុងទេពកោសល្យ ពីធម្មជាតិ កម្ររកបាន និងបានស្តាប់សម្តីផ្ទាល់ សែនស្រលាញ់ ពូមានតែរបស់អនុស្សាវរីយ៍បន្តិចបន្តួចជូនក្មួយ”។

ម្តាយណាណា រំភើបពេក ក៏បាននិយាយថា “នាងខ្ញុំសូមថ្លែងអំណគុណទៅដល់ លោកឧកញ៉ា (Hout Chea ហ៊ួត ជា ) ដែលបានទទួលស្វាគមន៍នាងខ្ញុំ និងកូនយ៉ាងកក់ក្តៅបំផុត ព្រមទាំងបានផ្តល់រង្វាន់ ជាថវិកា និងកាដូជាច្រើន ដល់កូនស្រីរបស់នាងខ្ញុំថែមទៀតផង”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖