អីយ៉ា អត់ចាំយូរទេ ទីបំផុត នាយ ព្រែក និង សុភ័ក្រ កុសុម៉ា ចេញមកសម្តែងរួមគ្នាហើយ ក្នុងបទ “សុំលេងផង” សមអើយសម ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ថា…(មានវីដេអូ)

កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ហ្វេសប៊ុកផេកមួយឈ្មោះ “រស្មីនាគមាស” បានទំលាយ MV ចាស់មួយ ដែលមានអ្នកខ្លះពិតជាមិនធ្លាប់បានឃើញពីមុនមក។

បទនេះជាការបកស្រាយដោយ សុភ័ក្រ កុសុម៉ា និង នាយ ព្រែក ក្រោមចំណងជើងថា “សុំលេងផង” រួមសម្តែងដោយ លីច័ន្ចសីហា,  ទ្បោមលក្ខណា និងតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។

ខាងហ្វេសប៊ុកនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “រំលឹកអនុស្សាវរីយ៍ កាលពីអតីត (សុំលេងផង) សូមបងប្អូនជួយLike និង follows page រស្មីនាគមាស ម្នាក់មួយផង ដើម្បីទទួលបានវីដេអូអនុស្សាវរីយ៍ជាច្រើនទៀត សូមអរគុណ បទនេះថតនៅភូមិភ្លើងឆេះរទេះ។”។

មើល MV នេះរួច ធ្វើឲ្យ សុភ័ក្រ កុសុម៉ា នៅមិនសុខឡើយ ក៏បានស៊ែរផុសនេះ រួចប្រាប់រឿងមួយទៀត ដែលមានអាចខ្លះមិនទាន់បានដឹង ដោយបញ្ជាក់ថា

“បទហ្នឹងហើយដែលមិនទាន់ចេញផង ផលិតកម្មបិទបាត់ នឹកណាស់ កាលនៅពីក្មេង មិនគិតអ្វី អោយតែដល់ថ្ងៃថតដឹងតែសប្បាយចិត្ត គេងមិនលក់ សំខាន់គេមានកំណត់ហេតុទៀត MV កាល 2005″។

នៅទីបំផុត សុភ័ក្រ កុសុម៉ា និង នាយ ព្រែក បានយកបទនេះមកសម្តែងឡើងវិញហើយ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ មើលទៅពិតជាប្លែក និងទាក់ទាញណាស់។ នាយ ព្រែក ដែលបានបង្ហោះវីដេអូនេះ បានបញ្ជាក់បន្ថែមថា “រំលឹកវិជ្ជាគុន កាលពីតូច Sopheak Kosoma”។

មើលរួច ហ្វេនៗ លាន់មាត់ថា ៖ ឃើញពូព្រែកនៅពីតូច ចង់តែសើច, ពូព្រែកពីមុន និងឥឡូវខុសគ្នាដាច់ ដូចមនុស្សពីរនាក់ផ្សេងគ្នា, គ្រាន់តែខ្មៅសោះ អត់អោយលែងដែរ, ស្រឡាញ់ពេញបេះដូង, ខ្មៅដូចតែគ្នា, តែឥឡូវគេស ហើយតើ, ខ្មៅជាងគេណា៎ចរណៃ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ កាលពីឆ្នាំ 2005 និង 2021 នេះ ទំាងអស់គ្នា ថាមួយណាសមជាង ៖