នេះហើយទឹកចិត្តឪពុក! ទោះពិការរាងកាយតែមិនពិការចិត្តដែលមានសេចក្ដីស្រឡាញ់យ៉ាងធំធេងចំពោះកូន…

កាលពីពេលថ្មីៗនេះ មហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានអារម្មណ៍ក្តុក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង និងមានការស៊ែរចែករំលែកជាច្រើនដងនៅរូបភាពរបស់លោកពូម្នាក់នេះ។

សកម្មភាពនៅក្នុងរូបភាពនេះវាបានបង្ហាញពីទឹកចិត្តដ៏ធំធេងបំផុតរបស់ បុរសម្នាក់ដែលមានឈ្មោះថា ពុក «ប៉ា » ទំហំក្តីស្រលាញ់របស់គាត់ដែលមានចំពោះកូនគាត់យ៉ាងណា គាត់ស្រលាញ់កូនគាត់ខ្លាំងប៉ុណ្ណា ទោះបីខ្លួនពិការតែគាត់ខំប្រឹងតស៊ូរជិះកង់ដៃមួយចំហៀងកាន់ចង្កូតកង់ ពិបាកយ៉ាងណាក៏ខំប្រឹងធាក់កង់ដើម្បីនាំយកនូវការដូដែលជាកង់យ៉ាងស្រស់ស្អាតជូនដល់កូនរបស់គាត់។ ក្នុងចិត្តរបស់គាត់ប្រាកដជាសង្ឃឹមថាកូនរបស់គាត់នឹងសប្បាយចិត្តក្រោយពីបានទទួលបានការដូមួយនេះ។