អានចប់ អួលដើម.ក តាម ! ចំថ្ងៃខួបកំណើត អូនភឺល កូនស្រីពៅ, លោក ឌួង ឆាយ បានត្រឹមបង្ហោះសារជូនពរពីចម្ងាយ លាយពាក្យដ៏រំជួលចិត្ត បែបនេះថា “ពុកសុំទោសដែល…”

ពេលថ្មីៗនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក ឌួង ឆាយ និងភរិយា បានសម្រេចលែងលះគ្នាជាផ្លូវការហើយ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា។

លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា មានកូនដល់ទៅ៣នាក់ឯណោះ គឺស្រីម្នាក់ និងប្រុស ២ នាក់ ដោយកូនទី ១ ឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ។

ក្រោយលែងលះគ្នា លោក ឌួង ឆាយ តែងតែបង្ហាញអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំង ជាពិសេសនឹកកូនៗជាពន់ពេក សូម្បីតែហ្វេនៗ របស់លោកឃើញហើយ ក៏រំជួលចិត្តតាមដែរ។

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ចំថ្ងៃខួបកំណើត អូនភឺល ដែលត្រូវជាកូនស្រីពៅ លោក ឌួង ឆាយ បានត្រឹមបង្ហោះសារជូនពរពីចម្ងាយ លាយពាក្យដ៏រំជួលចិត្ត បែបនេះថា ៖

“រីករាយថ្ងៃខួបកំណើតណាកូនស្រីពៅមាសពុក ពុកជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងមានសំណាងក្នុងជីវិតហើយ ពុកសូមទោសដែលធ្វើអោយកូនលំបាកដោយសារពុកណាកូន។ ពុកសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងសំរាប់កូនៗណា កែវភ្នែកពុក”។

ខាងក្រោមនេះជារូបភាពកន្លងទៅ ដែលលោក តែងតែងបង្ហាញភាពកក់ក្តៅ ជូនកូនៗទំាង៣ ៖