អស្ចារ្យណាស់ ! លើកដំបូងហើយ ដែលតារាសម្តែងជើងចាស់ ទេព រិនដារ៉ូ ទំលាយរបស់ទំាងនេះចេញមក រួចប្រាប់យ៉ាងខ្លីថា….

ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង ជើងចាស់ ទេព រិនដារ៉ូ នោះ។ លោកគឺជាតារាជើងចាស់ មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីជំនាន់ឆ្នាំ ៨០ ជាងមកម្ល៉េះ។

តារាជើងចាស់រូបនេះ គឺជាដៃគូដ៏ស័ក្កសមបំផុតជាមួយ អ្នកនាង អម្ពរ ទេវី ដោយរាល់ការសម្តែងរបស់អ្នកទំាងពីរ តែងតែទទួលបានការគាំទ្រខ្លាំង ហើយវីដេអូចាស់ៗរបស់តារាទំាងពីរដួងនេះ នៅតែដក់ជាប់អារម្មណ៍ហ្វេនៗដដែល មកដល់ថ្ងៃនេះ។

ចំណែកកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ គេឃើញតារាសម្តែងជើងចាស់រូបនេះ បានទំលាយរបស់ជាច្រើន ដែលមានអ្នកខ្លះពិតជាមិនធ្លាប់ដឹងពីមុន រួចប្រាប់យ៉ាងខ្លីថា ៖

“ទិវាសួស្តីប្រិយមិត្ត ចូលរួមសម្ភាសកម្មវិធីស្ពតឡាយសាណាសូ (Sort live Sana Show ) របស់ស្ថានីយ៌ទូរទស្សន៍ ម៉ាយធីវី..ទាំងនេះជាសម្ធិផល ពានរង្វាន់ និងមេដាយនៃការសម្តែងរយៈពេល30ឆ្នាំកន្លងមកនេះ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖