តាមពីតចឹងសោះដោយសារមូលហេតុនេះ ទើបធ្វើឲ្យគាត់កើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ រហូតសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន…

ហ្វេសប៊ុក៖ កាលពីម្សិលមិញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ម៉ាក់ធាត់ បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ

ខណៈដែលមិត្តជាទីស្រលាញ់របស់នាងម្នាក់ បានសម្រេចចិត្តបញ្ចាប់ជីវិតរបស់ខ្លួន ដោយលោតទឹកសម្លា.ប់ខ្លួន នៅលេីស្ពាន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅខេត្តស្ទឹងត្រែង។

យ៉ាងណាមិញ បេីយោងតាមការបំភ្លឺរបស់ឈ្មោះ អៀង ប៊ុន ថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅនឹងធ្វេីជាជាងសំណង់ នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គីសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ត្រូវជាបងជីដូនមួយ និងជាអ្នករួមការងារជាមួយ បានឱ្យដឹងថា ជន រង គ្រោះ មានឈ្មោះ សុីម ភារុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំងធ្វេីការនៅក្រុមហ៊ុន។

ជាមួយគ្នានេះ ជន រងគ្រោះ គាត់មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារ ដែលទេីបតែរៀបការថ្មីថ្មោងបានរយៈពេលជាងបីខែ ហេីយនៅថ្ងៃកេីតហេតុ ជន រង គ្រោះ បានផ្ញេីសារទៅគ្រប់គ្នាថា”អហោសិកម្មឱ្យខ្លួនផង”

រួចទូរស័ព្ទក៏ទាក់ទងលែងបាន និងបាត់មនុស្សតែម្ដង រហូតមកដល់ពេលល្ងាច ទេីបទទួលដំណឹងថា ជន រង គ្រោះ មកលោ.តទឹកស្ពាន សម្លា.ប់ខ្លួនបាត់ទៅហេីយ។