ធំប៉ុនម៉ាក់ៗបាត់ ! កម្មវិធីខួបកំណើត ល្អហួស មើលទៅសាមញ្ញមែន តែកក់ក្តៅណាស់, ឃើញកូនកាន់តែធំ កាន់តែស្អាតបែបនេះ ដេននី ក្វាន់ ទំលាយពាក្យទំាងនេះ ចេញមកថា…(មានរូបភាពច្រើន)

ហ្វេនៗ ក៏ដូចជាប្រិយមិត្តទូទៅ ពិតជាស្គាល់ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ សុខ គីមហ័ង ហៅ ល្អហួស ជាក់ជាមិខខាន ហើយក៏ត្រូវជាកូនស្រីបង្កើត របស់

តារាសម្តែង ដេននី ក្វាន់ ផងដែរ នេះបើយោងតាមការបញ្ជាក់ របស់ តារាស្រីរូបនេះ ឆ្លើយតបតាម comment ប្រាប់ហ្វេនៗ កាលពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ដល់ថ្នាក់ធ្វើឲ្យ គ្រប់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រៅពីមានរូបរាង មុខមាត់ និងសម្រស់ដ៏ស្រស់សោភាព ល្អហួស ក៏មានទឹកដមសំនៀងពីរោះផងដែរ ដោយធ្លាប់បានបកស្រាយចម្រៀងជាច្រើនបទ ជាញឹកញាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់នាពេលកន្លងទៅ។

រឹតតែពិសេសថែមទៀតនោះ ប្រហែលជាអ្នកខ្លះមិនទាន់បានដឹងទេថា ល្អហួស អាចនិយាយបាន3ភាសាឯណោះ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » និង អាចរាំរបាំខ្មែរបាន7របាំ យ៉ាងស្ទាត់ជំនាញថែមទៀតផង។

ចំណែកនាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ តារាសម្តែង ដេននី ក្វាន់ រៀបចំកម្មវិធីខួបកំណើតតូចមួយជូនកូនស្រី របស់ខ្លួន មើលទៅសាមញ្ញៗមែន តែពោរពេញដោយភាពកក់ក្តៅណាស់។

ឃើញកូនធំពេញរូបរាង ស្អាតពេក ទប់ចិត្តមិនបាន ក៏ទំលាយពាក្យទំាងនេះ ចេញមកថា “រីករាយថ្ងៃខួបកំណើតកូនមាសម្តាយ ឥឡូវកូនធំជាង Mommy ហើយ កូនកាន់តែធំ កាន់តែស្អាត កាន់តែគួរអោយស្រលាញ់”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖