ទុក្ខជាន់គ្នា! ឆ្នាំមុន ឆ្លងកូវីដផ្អើលពិភពលោក ឆ្នាំនេះ ចិនទទួល ព្យុះកំណាច ដល់ថ្នាក់ប្រេះទំនប់ធំ

ប្រទេសចិន៖ ដូចដឹងស្រាប់ហើយថា ប្រទេសចិន កាលពីឆ្នាំ ២០២០ កន្លងផុតទៅនេះ ធ្វើឲ្យមនុស្សម្នា ក្នុងពិភពលោក ផ្អើលកក្រើកព្រោះ ជាប្រភពដើមកំណើតធំបំផុត

ក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ ដែល ជំងឺនេះនៅតែ បន្តអូសបន្លាយពេលឆ្លង រហូតមកដល់សព្វថ្ងៃនេះ ដោយពុំទាន់រកឃើញ ថ្នាំព្យាបាលជាក់លាក់ណាមួយនៅឡើយ។

តែងាកមកមើលឆ្នាំ ២០២១នេះវិញ ប្រទេសចិន ក៏នៅតែជួប រឿងហេតុគួរឲ្យខ្លាចដូចឆ្នាំមុនដដែល ដោយឆ្នាំនេះ ចិនទទួលរងព្យុះកំណាច ដែលមិនធ្លាប់មានពីមុនមកទេ

ក្នុងរយៈពេល១០០០ឆ្នាំ ជាងនេះទៅទៀត បច្ចុប្បន្ន ទំនប់ធំរបស់ប្រទេសចិន ត្រូវរកឃើញ មានស្នាមប្រេះប្រវែង ២០ម៉ែត្រ ខណៈពេល ព្យាករណ៍អាកាសធាតុ ចិននឹងត្រៀមទទួលព្យុះចំនួន២ បន្ថែមទៀត។

តើនឹង មានរឿងអ្វីកើតឡើងទៅ ប្រសិនបើ ទំនប់ទឹកនេះ ទប់លែងជាប់នោះ ជាពិសេស ប្រជាជនរស់នៅ ក្បែរក្រោម ផ្លូវទឹករបស់ទំនប់នេះផ្ទាល់?

គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការបង្ហោះរបស់ លោក សូឡា អ្នករាយការណ៍ព័ត៌មានវិទ្យុ ABC ដែលបានបញ្ជាក់យ៉ាងដូច្នេះថា ៖ សូមទស្សនារូបភាពខាងក្រោមនេះ

Facebook Comments Box