សូមចូលរួមរំលែកទុក្ខ! តាមើលថែយាយតស៊ូព្យាបាលកូវីដ១៩ គួរឱ្យស្រណោះ ពេលនេះយាយបានលាតាទៅរហូតហើយ ដោយទទួលមរណភាពទាបភ្លឺថ្ងៃនេះ…

កាលពីកន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គម ស្ទើរស្រក់ទឹកភ្នែកក្រោយបានឃើញស្ថានភាពលោកតាលោកយាយមួយគូ ដែលកំពុងតែព្យាបាលជំងឺកូវីដ-១៩ ហាក់ពុំទាន់មានសញ្ញាធូរស្បើយនៅឡើយ ដោយសម្រាន្តកាន់ដៃគ្នា ពុះពារប្រឆាំងវីរុសកូវីដ-១៩ ដ៏កំណាច គួរឱ្យអាសូរជាទីបំផុត ។

តាមរយៈទំព័រហ្វេសបុក “មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department” នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះជូនដឹណឹងស្តីពីមរណភាពលោកយាយ យ៉ាងដូច្នេះថា៖ …

ដំណឹងដ៏ក្រៀមក្រំ! លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហេីយនៅវេលាម៉ោង ៤:១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១។

ពួកយេីងខ្ញុំចូលទៅមេីលល្ងាចមិញ ដោយនាំថវិកាចំនួន ១០០០ដុល្លារ ជាអំណោយលោក ពាក់មី និងសប្បុរសជន បានដឹងថាមិនស្រួលដែរ និងបានខិតខំជួយគាត់អស់ហេីយ នៅតែមិនបានជោគជ័យ។

សូមវិញ្ញាណក្ខន្ធលោកយាយបានដល់សុគិតិភព! ដោយក្តីសង្រួម និងសោកស្តាយបំផុត!