មានអ្នកទើសរឿងថ្លៃបណ្ណាការ 500 លានរៀល ពេក ទ្រាំលែងបាន អាម៉ី ប្អូនស្រី អាជី ចេញមុខដាក់កប់ៗមាត់ថា “ខ្ញុំគិតថាថ្លៃទឹ​​​កដោះប៉ុណ្ណឹង វាស័ក្តិសមណាស់ ហើយក៏មិនច្រើនលើសលប់ ដល់ថ្នាក់…”(មានវីដេអូ)

នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ អាជី មានឈ្មោះពិត តេង ស៊ីណាត បានសម្រេចភ្ជាប់ពាក្យជាមួយគូស្នេហ៍ខ្លួនហើយ ឈ្មោះ អៀង អេងឡាយមើលទៅ អាជី ស្រស់ស្អាតណាស់ ក្នុងថ្ងៃដ៏ពិសេសនេះ មើលទៅពិតជាស្រស់ស្អាត និងសមគ្នាណាស់។

កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ថែមទៀតនោះ បើមើលទៅ ថ្លៃបណ្ណាការវិញ ញាក់សាច់ ពិតជាច្រើនខ្លាំងណាស់ គឺទទួលបានរហូតដល់ទៅ 500 លានរៀល ឯណោះ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ប្រាប់បន្ថែមថា “Wow ថ្ងៃនេះភ្ជាប់ពាក្យប្អូនស្រី អាជី ទទួលបានចំណងដៃពីខាងប្រុស លុយ 500លានរៀល ខ្សែកពេជ្រ ជិត 70000 $ និងវិឡា តម្លៃជិតកន្លះលានដុល្លារ សូមជូនពរប្អូនស្រីប្អូនប្រុសមានសុខភាពល្អ ស្រលាញ់គ្នារហូតណា”។

ឃើញបែបនេះ ក៏មានអ្នកខ្លះរិះគន់ ទៅលើថ្លៃបណ្ណាការ ដោយទ្រាំមិនបាន អាម៉ី ប្អូនស្រី របស់ អាជី ចេញមុខ ដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា

“ខ្ញុំគិតថាថ្លៃទឹកដោះប៉ុណ្ណឹង វាស័ក្តិសមណាស់ ហើយក៏មិនច្រើនលើសលប់ ដល់ថ្នាក់អោយបុគ្គលខ្វះចំណេះដឹងខ្លះមកនិយាយ វាយតម្លៃបងស្រីខ្ញុំដែរ (ច្រណែន? បានទើស?)

ពួកខ្ញុំចេញពីគ្រួសារដែលមានជីវភាពសមរម្យ មានចំណេះដឹង បងស្រីខ្ញុំ មានសមត្ថភាពខ្ពស់ ដែលមិនអាចកាត់ថ្លៃបាន គាត់អាចរកចំណូលបានលើសហ្នឹងរយពាន់ដង

ទាំងស្អាត ទាំងឆ្លាត មានសមត្ថភាព អ៊ីចឹង បើតាំងខ្លួនថា មិនបានច្រណែនគេទេ កុំទើស ព្រោះសម័យនេះហើយ រឿងគេទេ លុយគេទេ កុំឈឺចាប់ពេក រៀនបើកចិត្តអោយទូលាយ ឃើញគេមានបាន អបអរគេទៅ វាបានបុណ្យ

កុំឈ្នានីស ទើសច្រណែន គេពេក វាមិនបានប្រាក់ខែទេ យូរទៅដូចបន្ទាបតម្លៃខ្លួនឯង ដោយសារចរឹតច្រណែន ឈ្នានីស អ្នកដទៃ មិនពេញចិត្តនូវសេខក្ដីសុខគេ

ខឹងៗ ធ្វើមើលគេធ្លាប់ទៅធ្វើអីខ្លួនអ៊ីចឹង ជូនទៅបុគ្គបរាជ័យ ទើសៗគ្មានស្គាល់ពាក្យថា ជោគជ័យ ឬក្ដីសុខទេ ពួកខ្ញុំមិនប្រកាន់និងបុគ្គលរោគចិត្តទេ តែបែរជាអាណិតទៅវិញទេ ។ អរគុណ ដោយក្ដីគោរពពីនាងខ្ញុំ តេង ដាណា “។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពពិធីភ្ជាប់ពាក្យ អាជី ទំាងអស់គ្នា ៖