wow ពិតជាមិនធម្មតាមែន! កូននៅក្មេងមែន តែ សឿន ផាភួង ទិញកាដូថ្មីឲ្យកូនស្រី លេងមកសុទ្ធតែរថយន្តស៊េរីថ្មី តម្លៃខ្ទង់ម៉ឺនដុល្លារ

ភ្នំពេញ៖ ពិតណាស់ ក្នុងជីវភាពជាក់ស្តែង តារាសម្តែងស្រី សឿន ផាភួង មានកូនប្រុសស្រីចំនួន ២នាក់ ដោយក្នុងនោះ កូនស្រីជាកូនពៅ ខណៈកូនប្រុសច្បង មិនចូលចិត្តបញ្ចេញវត្តមាន ក្នុងការងារសិល្បៈដូចប្អូន។

ជាងនេះទៅទៀត ក្រោយពេល កូនស្រីបានចាប់ផ្តើមការងារសិល្បៈមក ប្រជាប្រិយភាពរបស់ ២នាក់ម្តាយកូនរូបនេះ កាន់តែផ្ទុះឡើងថែមទៀត បើក្រឡេកទៅ កូនស្រីវិញ ទទួលបានការងារសម្តែង គ្មានទំនេរសោះ តែម្តង។

អ្វីដែលគួរឲ្យភ្ញាក់អារម្មណ៍នោះគឺ ថ្មីៗនេះ តារាសម្តែងស្រីជើងចាស់ ផាភួង បានកាដូរថយន្តស៊េរីថ្មី តម្លៃខ្ទង់៤ម៉ឺនដុល្លារ ទៅកាន់កូនស្រី ខណៈកូនស្រី នៅក្មេងនៅឡើយ ពិតជាមិនធម្មតាមែន។

គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការបង្ហោះរបស់ ផេកលក់រថយន្តផ្ទាល់ MG Cambodia ដែលបានបញ្ជាក់ក្តែងៗថា ៖ សូមអរគុណដល់បងស្រី សឿនផាន ផាភួង-Pha Phoung ដែលបានជឿជាក់ និង ជ្រើសរើសរថយន្ត MG HS ស៊េរីឆ្នាំ ២០២១ ជាកាដូរដ៏ពិសេសសម្រាប់កូនស្រីគឺ កញ្ញា Ang Socheata – អាង សុជាតា ។

យើងខ្ញុំសូមជូនពរក្រុមគ្រួសារបងស្រីជួបតែសំណាងល្អ ព្រមទាំងចូលរួមនូវភាពរីករាយជាមួយក្រុមគ្រួសារ MG ។ យើងខ្ញុំសង្ឃឹមថារថយន្ត MG HS នឹងផ្តល់ជូននូវភាពងាយស្រួល ព្រមទាំងបង្កើននូវភាពលេចធ្លោដល់ការប្រើប្រាស់របស់អតិថិជន៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

 

Facebook Comments Box