អត់ទាន់ចប់ទេ ! ទីបំផុត លោក សុវណ្ណ រិទ្ធី និង ភរិយា ប៉ះគ្នាទៀតហើយ ដោយបោះសម្តី ទៅវិញ ទៅមក ថា…

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ លោកសុវណ្ណ រិទ្ធី បានប៉ះសម្តីគ្នា ជាមួយភរិយាខ្លួន សារជាថ្មី ដោយលោក សុវណ្ណ រិទ្ធី បានបោះសំដីថា៖

“យល់អារម្មណ៍គេជេរប្រមាថហើយមែនទេភរិយាល្អរបស់បងអើយ??? បើអូនយល់ហើយ…ហេតុអ្វីចូលចិត្តបង្កើតរឿងឲ្យគេជរប្រមាថបងខ្លាំងម្ល៉េះ?? ឬវាជារឿងសប្បាយចិត្តរបស់អូន និងក្រុមគ្រួសាររបស់អូន ពេលដែលឃើញគេជេរប្រមាថបង កន្លងមក??

សម្រាប់បង បងចង់ប្រាប់អូនថា បងមិនដែលសប្បាយចិត្តទេ នៅពេលដែលឃើញគេប្រើពាក្យសម្តី មិនសមរម្យទៅលើអូន តែសម្រាប់ចិត្តអូនវិញ បងសុំមិនយល់ទេ ពេលនេះ ឈប់ទៅ យើងគួរបញ្ចប់គ្នាត្រឹមនេះចុះ”។

មិនចាំយូរឡើយ ក្រោយឃើញបែបនេះ ស្រាប់តែភរិយា របស់លោក តបវិញ ភ្លាមៗ ថា “បញ្ចប់ឡាយសុទ្ធនិយាយបញ្ចប់ តែអត់មកបញ្ចប់ទេ មួយម៉ាត់ណា ក៏លោកប្រមាថគ្រួសាររប់ខ្ញុំ គ្រួសារខ្ញុំពាក់ព័ន្ធអី និងលោក បញ្ហាពីរអ្នក តែជេរម៉ែឪខ្ញុំ ម៉ែឪរបស់ខ្ញុំ ធ្វើអីលោកឯង ទាំងដែលគាត់ ខំមើលថែកូនលោកឯងទាំងពីរ ចូលចិត្តបង្ហោះថា ខ្ញុំជេរលោក

ចុះលោកឡាយហែកខ្ញុំយ៉ាងម៉េចខ្លះ លោកនិយាយអីអោយពិតបន្តិច កុំគ្មានរូបអង្គុយនិយាយថាគេខុស ខ្ញុំក៏ចេះ ជាអ្នកសាព័ត៌មានគំរូតែ អង្គុយឡាយជេរប្រពន្ធដូចហែកសំពត់ ខ្ញុំកោតណាស់ ដែលលោកហ៊ាននិយាយពាក្យបែបនេះ លោកអាងតែជាកាស៊ែត ហ៊ានដើរជេរគេពេញហ្នឹង ធ្វើជាអ្នកកាស៊ែតល្អ ក្នុងសង្គមធ្វើអី

បើប្រពន្ធ និងកូនទុកចោល ហើយចោទថា មកផ្ទះគេជេរ បានហើយលោក ឈប់បន្លើសទៅប្ដីល្អ ឬមួយក៏លោកបណ្តើរស្រីហើយ គេចាប់បាន បានលោកនិយាយបែបនេះអោយគេអាណិត”៕