អីយ៉ា ទៅដល់បារំាងភ្លាម ខេម ទំលាយរូបមួយសន្លឹកនេះ ហើយប្រាប់ថា “បើប្រាប់ថាកូនក៏អ្នកមិនជឿដែរ”, មានអី ហ្វេនៗ ចូល comment ព្រាត ថា…

ខេម គឺជាតារាចម្រៀងដ៏ល្បីម្នាក់ ពេលនេះ កំពុងជ្រកក្រោមផលិតកម្ម Galaxy Navatra ហើយបទចម្រៀងភាគច្រើន របស់តារាប្រុសសម្លេងស្អករូបនេះ មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ របស់ខ្លួន ជាពិសេសបទមនោសញ្ចេតនាតែម្តង។

ស្ងាត់ៗ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ គេឃើញតារាប្រុសរូបនេះបានទៅដល់ប្រទេសបារាំងបាត់ រូបគាត់បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “មកដល់បារាំង ដោយសុខសុវត្ថិភាព”។

រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ខេម បានទំលាយរូបភាពមួយសន្លឹក រួចភ្ជាប់សារខ្លីមួយថា “បើប្រាប់ថាកូនក៏អ្នកមិនជឿដែរ នាំBabyដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា”។

ឃើញភ្លាម ហ្វេនៗ នាំគ្នាចូល comment ថា ៖ ប្រាប់ថាកូនជឿ, មានកូនបាត់បងខេម, ជឿថាកូនរបស់បងខេម, កូនបងណាក់មែនពូខេម, សង្សាបង ខេម នៅបារាំង ខ្ញុំដឹងហើយ កូនបស់បងឯងមែន, កូនទីប៉ុន្មានដែរហ្នឹង?, ហេតុអ្វី idol ក្បត់ខ្ញុំ។

ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលនិយាយលេងសើចជាមួយ ខេម។ ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖