មុននេះបន្តិច! មានករណី ផ្ទុះឆេះទូកដឹកអីវ៉ាន់មួយគ្រឿង កណ្តាលសមុទ្រកោះរុង ស្លាប់ម្នាក់និង សង្គ្រោះបាន ១០ នាក់ទាំងកូនង៉ែត…

នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ វេលា ម៉ោង ៩ និង ៣០ នាទីព្រឹក បើតាមទំព័រហ្វសប៊ុកឈ្មោះ Pisal Mithona បានបង្ហោះពីករណីឆេះទូកដឹកអីវ៉ាន់មួយកណ្តាលសមុទ្រ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងបណ្តាញសង្គម ។

តាមគណនីខាងលើ បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅភូមិសាស្រ្ត ភូមិដើមថ្កូវ (ឡទឹកត្រី) ដែនសមុទ្រកោះរុង ក្នុងខេត្តព្រះសីហនុ ។ បើផ្អែកតាមការរៀបរាប់ បានឱ្យដឹងទៀតថា នៅលើទូកនោះមានប្រជាពលរដ្ឋជិះចំនួន ១១ នាក់ ក្មេង ២ នាក់ ។

បន្ទាប់ពីទទួលដំណឹងភ្លាម លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្រ្គោះអ្នកនៅលើទូក បានស្រង់អ្នករងគ្រោះបានទាំង ១១ នាក់ តែអកុសលមានប្រជាពលរដ្ឋនៅភូមិដើមថ្កូវម្នាក់ បានស្លាប់ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ ៥០ ឆ្នាំ ៕