គិតឡើងវិញណាបងប្អូន! អ្នកជំងឺកូវីដ-១៩ ចំនួន១០នាក់ហើយ ដែលបានស្លា.ប់នៅគេហដ្ឋាន ខណៈពួកគាត់ពុំព្រមកទទួលសេវាព្យាបាលតាមបច្ចេកទេសនៅមន្ទីរពេទ្យសាធារណៈ ហើយ….

យោងតាមការបញ្ជាក់របស់ ព័ត៍មានពិតពីខេត្តកោះកុង បានជូនដំណឹងថា: គិតមកទល់និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ក្នុងខេត្តកោះកុង មានចំនួន២០នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺ១០នាក់បានស្លា.ប់នៅតាមគេហដ្ឋានរបស់ខ្លួន ដោយមិនបានមកធ្វើការសង្គ្រោះនិងព្យាបាលតាមលក្ខណៈបច្ចេកទេសក្នុងមន្ទីរពេទ្យឡើយ។

រឿងនេះបានធ្វើអោយក្រុមគ្រូពេទ្យ និងអាជ្ញាធរសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋមួយចំនួននៅពុំទាន់យល់ច្បាស់អំពីជំងឺកូវីដ-១៩ និងពុំបានយល់ពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងមានការភ័យខ្លាចក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ ពិសេសនាំគ្នាព្យាយាមលាក់បាំងមិនព្រមយកសាច់ញាតិដែលមានជំងឺទៅព្យាបាល និងលាក់បាំងអ្នកពាក់ព័ន្ធ មិនព្រមអោយទៅសម្រាកព្យាបាលនៅតាមមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យ ។

ហេតុនេះក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានរោគសង្ស័យឫផ្ទុកមេរោគកូវីតដ-១៩ មេត្តាអញ្ជេីញទៅទទួលសេវាការព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យសាធារណៈ (មន្ទីរពេទ្យរដ្ឋ) ទាំងអស់ដោយឥតគិតថ្លៃ កុំព្យាយាមព្យាបាលដោយខ្លួនឯង ដេីម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនិងក្រុមគ្រួរសាររបស់ខ្លួន ។