មើលឡើងរំភើបតាម ! អាជី រំភើបស្ទើរស្រក់ទឹកភ្នែក ពេលគូស្នេហ៍ យកចិញ្ចៀនមក Surprise សុំរៀបការ, អរពេក បានត្រឹមនិយាយមួយម៉ាត់យ៉ាងខ្លី ថា…(មានវីដេអូ)

សូមរំលឹកបន្តិចផងដែរថា  អាជី គឺជានារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលជាអ្នកលក់ ផលិតផល តាមអនឡាញ ដ៏ល្បីផងដែរ ហើយមានឈ្មោះក្នុងហ្វេសប៊ុក Ah Gi Leaders ។

ចំណែកកាលពី ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ក្នុងថ្ងៃភ្ជាប់ពាក្យ  អាមុី គេឃើញ អាជី ដាច់ចិត្តទំលាយមុខគូស្នេហ៍របស់ខ្លួនហើយ មើលទៅពិតជាសង្ហា និងមិនចាញ់តារាៗ ប៉ុន្មានទេ ហើយសមជាមួយអាជី ទៀត។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ គូស្នេហ៍ អាជី បានប្រាប់ច្បាស់ៗថា “សម្រាប់ការភ្ជាប់ពាក្យរបស់ខ្ញុំ សម្រចលើចាស់ៗ និយាយគ្នាបញ្ជាក់ ប្រហែលជាឆាប់ៗនេះហើយ យើងស្គាល់គ្នាជិតមួយឆ្នាំហើយ…”។

មកដល់ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ អាជី រំភើបស្ទើរហោះ ក្រោយគូស្នេហ៍ ជូនផ្ទះមួយល្វែង ដល់ថ្នាក់ ធ្វើឲ្យ អាជី ពោលពាក្យមួយឃ្លាប្រាប់ថា “អរគុណសំរាប់កាដូរបស់បង ពេញចិត្តណាស់”។

មិនទាន់អស់ទេ ស្រាប់តែ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ គូស្នេហ៍ អាជី បានយកចិញ្ចៀន១វង់មក surprise ហើយសុំ អាជី រៀបការតែម្តង។

រំភើបចិត្តពេក អាជី បានត្រឹមពោលពាក្យមួយឃ្លា ថា “ឡាយ អេង Surprise សុំ Ah Gi Leaders រៀបការទាំងយប់ អ្នកណាមិនអៀន”។

ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ អាជី បានប្រកាសប្រាប់ហ្វេនៗ របស់ខ្លួនជាផ្លូវការហើយថា “ស្អែកភ្ជាប់ពាក្យហេីយ ថ្ងៃ22នេះ អៀនណាស់ គិតម៉េចឥឡូវ”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ពីសកម្មភាព គូស្នេហ៍ អាជី យកចិញ្ចៀនមក surprise អាជី សុំរៀបការ ខាងក្រោមនេះ ទំាងអស់គ្នា ៖