សូមអបអរសាទរ ! ស្ងាត់ៗ នាយ ពាក់មី ទទួលបានសមាជិកថ្មី បាត់ គឺ វីឡាទោល និងឡាន Lexus 570 ស៊េរី 2021 ស្លាកលេខ ក៏អេមទៀត ដាក់ថា…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។

តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ហ៊ួត ជា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងភ្ជាប់សារអរបអរសាទរ នាយ ពាក់មី ថា

“អបអរបងពែកមី សមាជិកថ្មី វីឡាទោល ហ៊ួត ជា ដារ៉ា និង 570 2021 រើសដៃគូត្រូវលឿន Chem Chanra ចែម ចាន់រ៉ា Noun Sunnary_ស្រីអូន គ្រប់”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនសម្តែងក្តីរំភើបជំនួស រួចចូល comment ថា ៖ Congratulation ម្ចាស់ឡានដែលរើសដៃគូ បានត្រឹមត្រូវ,

ហ៊ាដាក់មួយដែរទៅ, Congratulations បង ពាក់មី វាសនាមើលមិនឃើញមែន អ៊ីចឹងបានគេមិនអោយមើលងាយមនុស្សទេ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោម ៖