សំងំៗ កាតុ និង ស្វាមី ដឹកដៃគ្នាទៅទិញផ្ទះវីឡាទោលថ្មី តម្លៃខ្ទង់ម៉ឺនដុល្លារ…

ស្របពេលការងារសិល្បៈ ផ្នែកចម្រៀងរបស់តារាស្រីពហុជំនាញ កាតុ កំពុងតែចាប់ផ្តើមពង្រីកប្រជាប្រិយកាន់តែខ្លាំងនៅក្នុងផលិតកម្មថោននោះ អ្នកនាងក៏កំពុងតែកាក់កបជាមួយនឹងមុខរបរក្នុងដៃ ដោយមានដូចជាហាងលក់ផលិតផលថែសម្រស់ និង ហាងលក់ហ្វឺ ជាដើម ។

ដំបូងឡើយតារាកំប្លែង កាតុ គ្រាន់តែបើកលក់ហ្វឺបែបធម្មតាៗប៉ុណ្ណោះ តែនៅពេលដែលមានការគាំទ្រពីសំណាក់មហាជន និង មិត្តរួមអាជីពកាន់តែច្រើននោះ បានធ្វើឱ្យតារាកំប្លែងរូបនេះងាកមកបើកហាងធំដុំវិញម្តង ។

លើសពីនោះ ថ្មីៗនេះហាងរបស់តារាស្រីពហុជំនាញរូបនេះ ក៏បានលក់ហ្វ្រេនឆាយទៅកាន់បណ្តាខេត្តមួយចំនួនទៀតផង ។ ដោយឡែក ស្របពេលកំពុងតែទទួលបានប្រជាប្រិយភាពលើវិថីសិល្បៈ និង កាក់កបរកចំណូលបានគួរសមក្នុងការរកស៊ី

អ្នកនាង កាតុ និង ស្វាមី បានដឹកដៃគ្នាទៅទិញផ្ទះវីឡាទោលមួយដ៏ស្កឹមស្កៃ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការសរសើរដល់តារាស្រីខាងលើនេះយ៉ាងខ្លាំង ។

ក្នុងនោះ អ្នកគាំទ្របានលើកឡើងថា កាតុ ពិតជាពូកែរកស៊ីសន្សំទុកដាក់ប្រាក់កាស ដែលរហូតអាចចំណាយលុយទិញផ្ទះវីឡាទោលតម្លៃខ្ទង់ម៉ឺនដុល្លារឯនោះ ៕

Facebook Comments Box