មើលមុខម្ចាស់ខួបផង ឡើងខ្យូត ! អីយ៉ា ខួបកំណើត អូនប៊ី កូនប្រុស ចែដាណា ឆ្នាំនេះ សាមញ្ញាមែន តែសប្បាយពេញផ្ទះ ជុំគ្រួសារ រួចម៉ាក់ៗ ប្រាប់យ៉ាងខ្លីថា…(មានវីដេអូ)

ពុកម៉ែបងប្អូន ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញជាច្រើនទៀត ដែលកំពុងទទួលបាន ជោគជ័យខ្លាំង គួរឲ្យកត់សំគាល់។

ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរ ដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។

ទោះរវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏ថៅកែហាងពេជ្រ និងស្វាមី តែងតែផ្តល់ភាពកក់ក្តៅ ជូនកូនៗ របស់ខ្លួន ដោយនាំដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងបង្កើតកម្មវិធីសប្បាយ ក្នុងផ្ទះរបស់ខ្លួន ជាញឹកញាប់ មិនដែលដាច់ឡើយ។

ជាក់ស្តែង នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំថ្ងៃខួបកំណើត អូនប៊ី គេឃើញ លោកស្រី និងស្វាមី បានរៀបចំកម្មវិធីតូចមួយ ជាលក្ខណៈក្រុមគ្រួសារ មើលទៅសាមញ្ញមែន តែសប្បាយពេញផ្ទះ។

ចែដាណា បានប្រាប់យ៉ាងខ្លីថា “ថ្ងៃនេះខួបកំណើតអូនប៊ី គំរប់4ឆ្នាំ សូមពុកម៉ែ លោកតាលោកយាយអ៊ុំពូមីង សូមជូនពរអូនម្នាក់មួយម៉ាត់មក”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា រូបភាព និងវីដេអូ ពីទិដ្ឋភាពទូទៅ នៃកម្មវិធីខួបកំណើត អូនប៊ី ទំាងអស់គ្នា ៖