លោក ណុប​ បាយ៉ារិទ្ធ ទ្រាំលែងសម្អាតមេរោគក្នុងផេក គឺអ្នកដែល ដើរពេបជ្រាយ ទើសអ្នកដ៏ទៃ សើចយំគេ ចោលអោយអស់ ដោយវិធីនេះ

តារាចម្រៀងដែលមានទ្រនំនៅផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ទ្រាំលែងបានទៀតហើយ ក៏ចេញមកនិយាយដាក់ចំ ក៏ដូចជាការដាស់តឿនផងដង ទៅលើមនុស្សមួយចំនួនដោយបានសរសេរលើកឡើងថា៖

«ទើបតែសម្អាតមេរោគពីក្នុងផេកចោលអោយអស់ គឺថាBanចោលតែម្តង រំខានគិតចុះគិតឡើងបានដឹងថា ហេតុអីបានជា«អ្នកមាន» គ្មានពេលទំនេរសោះ ខួរក្បាលគេគិតតែរឿងមានប្រយោជន៍ គិតទៅមុខជានិច្ច

ហេតុអីបានជាការងារល្អៗជាច្រើនត្រូវការអ្នកធ្វើបែរជាគ្មានអ្នកធ្វើ ព្រោះមនុស្សយកពេលទំនេរមានប្រយោជន៍ទៅធ្វើរឿងអត់ប្រយោជន៍អស់ទៅហើយ ដើរពេបជ្រាយ ទើសអ្នកដ៏ទៃ សើចយំគេ ហើយបែរជាគ្មានពេលមកអនិច្ចា ប្រមើលមើលជីវិតខ្លួនឯងសោះ ថាតើបច្ចុប្បន្នជីវិតអញគ្រប់គ្រាន់ឬបានពាក់កណ្តាលគេឬនៅ ? មានពេលសើចយំគេ តែអត់មានពេលគិតពីជីវិតខ្លួនឯង ហេតុអី?

WOW ដល់តែគេនិយាយ ថាគេមើលងាយ តែអាភាសារដែលកំពុងខមមុិនថាអោយគេហ្នឹង អត់គិតទេអីថាវាដូចដៀលអោយខ្លួនឯងនៅមុខកញ្ចក់ ។ សួរថាកាលដែលមកដៀលគេ មើលងាយគេនិងមានបានមើលពីខ្លួនឯងទេ

មានវិភាគរវាងខ្លួនឯងនិងគេទេ ? ខ្លួនឯងគ្រប់គ្រាន់នៅ ? ចុះបើនៅទេ ម៉េចបានហ៊ានដៀលគេទាំងមិនខ្មាស់គេឬខ្មាស់ខ្លួនឯងសោះចឹង? ការងារមានច្រើនណាស់ ទៅធ្វើយកលុយចិញ្ចឹមជីវិត វាមានប្រយោជន៍ជាងចំណាយពេលមកសើចយំគេ

មើលងាយគេ ទាំងគេមានសមត្ថភាពអោយជីវិតគេប្រសើរជាងខ្លួនឯង ។ សម្រាកអ្នកពូកែពេបជ្រាយគេ សម័យកូវីដផង ធ្វើអ្វីដែលល្អៗទៅក្រែងបុណ្យជួយការពារបាន #ដាស់តឿនដោយបំណងល្អ»៕