ក្រោយផ្ទះព័ត៌មានថា អារាមមួយនៅភ្នំពេញស៊ីថ្លៃកប់ក្តោងរឿងបូជាសព ពេលនេះមកដឹងពីតារាងតម្លៃបញ្ជីសពសម្រាប់ធ្វើបុណ្យវិញម្ដង!

រាជធានីភ្នំពេញ ៖ ក្រោយពេលផ្ទុះព័ត៌មានបែកធ្លាយតាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តម អ៊ឹម បុរិន្ទ ដែលជាគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ ដែលបានរៀបរាប់ពីរត្តអារាមមួយកន្លែងក្នុងរាជធានីភ្នំពេញដោយបានស៊ីថ្លៃហួសប្រមាណ ខណៈឯកឧត្តមបានបញ្ជាក់ថា អារាមនោះបានធ្វើអាជីវកម្មមកលើមរណៈទុក្ខ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

យ៉ាងណាមិញក្រោយពេលទទួលបានព័ត៌មាននោះភ្លាមក៏មានព្រះសង្ឃមួយព្រះអង្គដែលគង់នៅវត្តសំបួរមាសបានចេញមកបកស្រាយចំពោះការបូជាសព នៅវត្តសំបួរមាស និងបានបញ្ជាក់តាមរយៈសំណេរមួយចំនួនថា «ប្រជុំរឿងបញ្ហាក្នុងវត្ត របាយកាណ៍អោយញាតិញោមជ្រាបជាពត៌មាន តារាង បញ្ជីសពសម្រាប់ធ្វើបុណ្យក្នុងវត្តសំបួរមាស៖

១. សពដាក់តម្កល់បូជា ១ចប់ ១យប់១ថ្ងៃ ១លាន។ ២. បើតម្កល់សព ២យប់២ថ្ងៃ ១លាន៤០មុឺន។ ៣. ដាក់មេនក្នុងវត្តជិតសាលារៀន១លាន។ ៤. ដាក់មេននៅទីប៉ាឆា ៤០មុឺន តម្លៃនីមួយៗ សម្រាប់ដាក់សពក្នុងវត្តមាន ដូចជា:១.ឡត ដាក់សព១ ២០មុឺន។ ២. បូជា ក្នុងសព១ ៣០មុឺន។៣. ឡាន ដឹងសព ២០មុឺនទៅ ៣០មុឺន។ ៤. តម្លៃតម្កល់ សព១ថ្ងៃ ២៥មុឺន។ ៥. ក្តារមជ្ឈូស វត្ត១លាន បូកនិងថ្លៃបូ ជា ២៥ =១លាន២៥មុឺន។ ៦. ទាំងតម្កល់សព ១ ឡ ១ បូជា ១ ឡាន១ =១លាន៥មុឺន។ ៧. ឡាន៣០មុឺន ឡ២៥មុឺនបូជា២៥មុឺន =៨០មុឺន។ ៨. តម្លៃបូជានៅទីប៉ាឆាមាន ឡ ២៥មុឺន បូ ជា ២៥មុឺន =៥០មុឺន សូមបញ្ជាក់ តម្លៃ មកបូជាសព១ចប់បុណ្យក្នុង១ថ្ងៃ ១លាន៥មុឺន៕»