ហ្វេនឃើញហើយ ញញឹមបិទមាត់មិនជិតទេ បើវីដេអូនេះ ឱក សុគន្ធកញ្ញា ស្វីតជាមួយគ្រួសារម្លឹងៗ…

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការសាងគ្រួសារជាមួយស្វាមីសំណព្វចិត្ត។ ហើយពេលនេះ ពួកគេក៏មានកូនប្រុសម្នាក់យ៉ាងគួរឲ្យក្នាញ់

រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលខ្លាំង។ ហើយជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហាញឲ្យហ្វេនៗបានឃើញរាល់គ្រប់សកម្មភាពគ្រួសាររបស់ពួកគេជាញឹកញាប់។

ជាពិសេស កាលពីពេលថ្មីៗនេះ សុគន្ធកញ្ញា ទើបតែបានបង្ហោះវីដេអូមួយ នៅលើគណនី IG ផ្ទាល់ខ្លួន ដែលវីដេអូដដែលនោះបានធ្វើឲ្យលេងលេងបណ្ដាញសង្គមជាច្រើន មានការពេញចិត្តរហូតញញឹមបិទមាត់មិនជិតនោះឡើយ។

ដោយក្នុងវីដេអូមួយនោះ តារាស្រីរូបនេះ បានបង្ហាញពីភាពផ្អែមល្ហែមជាលក្ខណៈគ្រួសារ ដែលមានជាកាយវិការឳបថើបគ្នាយ៉ាងស្និទ្ធស្នាល អង្គុយញ៉ាំអីបែបពិចនិកជាមួយកូននិងប្ដី មើលទៅពិតជាមានក្ដីសុខខ្លាំង អ្នកណាៗឃើញក៏សរសើរសឹងគ្រប់គ្នាផងដែរ៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាព វីដេអូខាងក្រោម៖

Facebook Comments Box