ចូលរួមសោកស្តាយ! ម្តាយរបស់តារាចម្រៀង “សន វិជ្ជបុត្រ” ទទួលមរណភាព ដោយសារកូវីដ-១៩…

ពិតជារឿងគួរឱ្យសោកស្តាយ និង រំជួលចិត្តយ៉ាងខ្លាំងកាលពីយប់ថ្ងទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពីតារាចម្រៀងលោក សន វិជ្ជបុត្រ បានប្រកាសដំណឹងយ៉ាងក្រៀមក្រំ ដោយអ្នកម្តាយបានទទួលមរណភាពដោយជំងឺកូវីដ-១៩ ។

អ្វីដែលកាន់តែគួរឱ្យរន្ធត់ និង ស្លុតចិត្តយ៉ាងខ្លាំងទៀតនោះ តាមការឱ្យដឹងរបស់តារាចម្រៀងរូបនេះ បានថា ត្រឹមតែមួយថ្ងៃប៉ុណ្ណោះអ្នកម្តាយរបស់លោកបានលាចាកលោកទៅចោលកូនចៅ ឡើងគ្មានថ្ងៃត្រលប់ ។

លើសពីនោះ អ្វីដែលកាន់តែក្តុកក្តួល គឺក្រុមគ្រួសារមិនអាចយកអ្នកម្តាយមកធ្វើបុណ្យតាមប្រពៃណីបានរហូតលោករៀបរាប់ថា «ងងឹតណាស់ម៉ែ គ្មានវិធីណាយកម៉ែទៅស្រុកយើងបានទេ ។ ម៉ែជួយបង្ហាញផ្លូវផង ។ គេមិនឲ្យយើងទៅទេ!» ៕

Facebook Comments Box