អុញនោះ ! នៅសុខៗ កញ្ញា សុភ័ក្រ្ត កុសុម៉ា ទំលាយសារ ឆ្លងឆ្លើយគ្នាជាមួយ លោក ឆន សុវណ្ណារាជ ទំាងកណ្តាលយប់ស្ងាត់ជ្រងំ, មើលរួច ហ្វេនៗ ចូល comment ព្រាត ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ កញ្ញា សុភ័ក្រ្ត កុសុម៉ា ដែលជាពិធិការិនី ពូកែវោហាស័ព្ទ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយក្នុងចំណោមរូបទាំងនោះមានរូបភាពមួយសន្លឹក ដែល កុសុម៉ា បានថតជាមួយ លោក ឆន សុវណ្ណារាជ ។

 

លោក ឆន សុវណ្ណារាជ បានចូល comment ក្នុងរូបភាពនេះ ដោយសរសេរថា “មិនបាច់ប្រាប់គេថាយើងស្រលាញ់គ្នាក៏បាន” ភ្លាមៗនោះ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានតបវិញថា “អូនមិនប្រាប់ទេ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យ ហ្វេនៗ ជាច្រើនបានកើតក្តីសង្ស័យថាអ្នកទំាងពីរកំពុងមានទំនាក់ទំនងស្នេហា និងគ្នាហើយ។

អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ ហ្វេនៗ ភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ កញ្ញា សុភ័ក្រ្ត កុសុម៉ា ទំលាយសារឆ្លងឆ្លើយគ្នាជាមួយ លោក ឆន សុវណ្ណារាជ ពិសេស ថែមទំាងដាក់ពីរបទទៀត ឡើងផ្អែមល្ហែម។

កុសុម៉ា បានត្រឹមពោលពាក្យប៉ុន្មានម៉ាត់បន្ថែមថា “កើតមកជាស្រីស្អាត គឺថាមានកន្លង់ឆាតញ៉ែចឹងហើយ”។

ឃើញសារ នេះរួច ហ្វេនៗ នៅអត់សុខឡើយ ក៏បានចូល comment ព្រាត ថា ៖ អុញនោះ ឆន សុវណ្ណរាជ ឆាតច្រៀងញ៉ែ កុសុម៉ា ទាំងកណ្តាលយប់ស្ងាត់ជ្រងំ, ឡើងស្វីត, ទើបតែដឹងថា តារាចម្រៀង គេសន្ទនាគ្នាច្រៀងអ៊ីចឹងសោះ, ច្រណែន ចែ កុសុម៉ា ដល់ហើយ, ពីរោះណាស់ idol អើយ, មកsweetអី ទាំងកណ្តាលយប់ហ្នឹងចែ។

តោះដើម្បីកុំឲ្យខាតពេលយូរ ចង់ដឹងថាអ្នកទំាងពីរនិយាយគ្នាអ្វីខ្លះនោះ សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖