អានរួច រំជួលចិត្តតាម !អ្នកនាងយុគចិន្តាធ្វើចិត្តអត់ទាន់បានទេ ដល់ថ្នាក់រៀបរាប់ទំាងទឹកភ្នែក ថា “គំរប់7ថ្ងៃ ដែលអ្នកម្ដាយលាកូនៗ ជារៀងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ អ្នកម្តាយ…”

កាលពី ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ពិធីការិនីដ៏ល្បី អ្នកនាង យុគ ចិន្តា បានជួបទុក្ខធំ ដោយសារតែមនុស្សជាទីស្រឡាញ់របស់ខ្លួនបានបាត់បង់ជីវិតបាត់ទៅហើយ ដែលត្រូវជាម្តាយ ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគាពាធ។

អ្នកនាង យុគ ចិន្តា ហូរទឹកភ្នែក ហើយប្រាប់បន្ថែមថា “សូមអោយដួងវិញ្ញាណក្ខន្ធអ្នកម្ដាយ ទៅកាន់សុគិតិភពចុះណា”។

អ្នកនាង យុគ ចិត្ត បានរៀបចំពិធីបុណ្យសពម្តាយ នៅឯវត្តគល់ទទឹង តែអ្នកនាង បានប្រាប់លោក អ៊ឹម ជីវ៉ា ថា មិនបានរៀបចំពិធីធំដុំនោះទេ ដោយសារតែគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

នឹកស្រណោះ អាឡោះអាល័យម្តាយពេក ហាក់នៅស្រស់ៗ ធ្វើឲ្យ អ្នកនាង យុគ ចិន្តា មិនទាន់ធ្វើចិត្តបានឡើយ ដល់ថ្នាក់ ពោលពាក្យប៉ុន្មានម៉ាត់ ទំាងទឹកភ្នែក នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នេះថា ៖

“គំរប់7ថ្ងៃ ដែលអ្នកម្ដាយលាកូនៗ ជារៀងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ – អ្នកម្ដាយហត់នឿយយូរពេកហើយ ក្នុងការមើលថែកូន ចិញ្ចឹមកូន បារម្ភពីកូនៗ – អ្នកម្ដាយសំរាកចុះ បុណ្យកុសលដែលអ្នកម្ដាយបានសាង បុណ្យកុសលដែលកូនបានសាង សូមបានទៅដល់វិញ្ញណក្ខន្ធ អ្នកម្ដាយកុំបីឃ្លៀងឃ្លាតឡើយ 18/07/21″។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖