ក្រោយឃើញគេចូល comment ខ្វះសីលធម៌ពេក ដល់ថ្នាក់ ធ្វើឲ្យ អ្នកនាង ខ្ញុង ទ្រាំលែងបានហើយ ក៏ដាក់ប៉ុន្មានម៉ាត់ កប់ៗ មាត់វិញថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ ទស្សនិកជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង ខ្ញុង បានបង្ហោះសារមួយឃ្លាថា “បើខ្ញុំឈប់ពីសិល្បះ តើបងប្អូននៅគាំទ្រ និងស្រឡាញ់ខ្ញុំអត់?”។

ដើម្បីឲ្យអស់សង្ស័យ នៅទីបំផុត ម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ខ្ញុង ចេញមុខបកស្រាយប្រាប់មហាជនហើយ តាមរយៈផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូន ក្រុមការងារ តារាញូស៍ ដោយនិយាយទំាងអួលដើម.ក ថា ៖

“តាមពិតទៅ ខ្ញុំមិនមែនលាឈប់ពីសិល្បះទេ តែខ្ញុំបំណង គឺលាឈប់ពី CTN, សម្រាប់ខ្ញុំ គឺអត់មានបំណងចង់ទៅណាទេ ខ្ញុំអត់បោះបង់ចោលសិល្បះទេ ខ្ញុំស្រឡាញ់ណាស់ ខ្ញុំតស៊ូតាំងពីអូនពីងនៅបីទទឹង រហូតដល់កូនខ្ញុំបាន១០ឆ្នាំ ជាងហើយ…”។

គាត់ បន្ថែមថា “តាំងពីខ្ញុំចាប់ផ្តើមទម្ងន់កូនខ្ញុំក្រោយនេះមក គឺខ្ញុំត្រូវមានភារកិច្ចខ្លាំងបំផុត ថែរក្សាកូនខ្ញុំ, អ៊ីចឹងការដែលបើកប្រាក់ខែពី CTN ខ្ញុំរអៀសខ្លួនណាស់ ទំាងដែលខ្ញុំធ្វើការអត់បានដិតដល់ ស៊ីប្រាក់ខែរបស់ CTN ប៉ុន្តែថ្ងៃខ្លះខ្ញុំអត់សូវបានទៅលេងឲ្យ CTN ទេ អ៊ីចឹងខ្ញុំមានការរអៀសខ្លួន ទើបខ្ញុំសុំពុក វ៊ិចទ័រ សុំបញ្ឈប់កុងត្រារបស់ខ្ញុំពី CTN តែបើហៅខ្ញុំទៅថតគ្រប់កម្មវិធី របស់ CTN ខ្ញុំនៅតែទៅ…”។

ក្រោយដឹងរឿងនេះភ្លាម ធ្វើឲ្យមានអ្នកខ្លះក៏បានធ្វើការរិះគន់ខ្លាំងៗទៅលើ តារាកំប្លែងរូបនេះ ដោយពាក្យមិនសមរម្យមួយចំនួន។ ដោយអត់ទ្រាំមិនបាន អ្នកនាង ខ្ញុង បានចេញវីដេអូ Live នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នេះថា ៖

ថ្ងៃនេះខ្ញុំសុំចូលមកនិយាយជាលើកចុងក្រោយ ចំពោះអ្នក comment មួយចំនួន ដែលមានការរៀនសូត្រកំរិតទាបជាងខ្ញុំ អ្នកដែលគាត់ comment ចូលមកហ្នឹង ដោយខ្វះក្រមសីលធម៌ ខ្ញុំនឹងឲ្យឈ្មោះគាត់ថា គាត់មានការរៀនសូត្រ និងការអប់រំទាបជាងខ្ញុំ ព្រោះដោយសារអី ខ្ញុំអត់បានរៀនសូត្រខ្ពង់ខ្ពស់ទេ តែខ្ញុំ អាចធ្វើឲ្យ មនុស្ស មានដល់ប្រទេសក្រៅទៀតស្គាល់ខ្ញុំ ខ្ញុំរៀនអត់បានខ្ពស់ខ្ពស់ទេ តែខ្ញុំធ្វើឲ្យសង្គមស្គាល់ខ្ញុំ…។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖