អត់ស្រួលខ្លួន នាយ ពាក់មី សម្រេចចិត្តធ្វើ​តេស្ត​រហ័ស រកកូវីដ-១៩ ដោយខ្លួនឯង រីឯលទ្ធផលចេញភ្លាមៗ គឺ…

ទស្សនិកជនមិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន  នាយ ពាក់ មី នោះ ដែលជា តារាកំប្លែង ដ៏ល្បីល្បាញមួយរូប នៅប្រទេសកម្ពុជារបស់យើង ដែលលោកមានឈ្មោះពិតហៅថា ចែម ចាន់រ៉ា ។

នាយ មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ ថែមទំាងអាចច្រៀង និងសម្តែង បានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

ចំណេកនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នេះ ដោយអត់ស្រួលខ្លួន គេឃើញ នាយ ពាក់មី សម្រេចចិត្ត ប្រើឧបករណ៍តេស្តរហ័ស រកកូវីដ-១៩ ដោយខ្លួនឯង រីឯលទ្ធផលចេញភ្លាមៗ គឺ អវិជ្ជមាន។ នាយ ពាក់មី ក៏បាន ភ្ជាប់សារខ្លីមួយបញ្ជាក់ថា ” ខ្ញុំធ្វើតេស្ត រកកូវីត19 ដោយខ្លួនឯង”។

ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ដែលបង្ហាញពីវិធីខ្លះៗ នៃការធ្វើតេស្តរហ័ស រកកូវីដ-១៩ ដោយខ្លួនឯង ៖