ឃើញស្វីតអ៊ីចឹងៗ អ្នកគាំទ្របន់ឱ្យ ខាត់ វ៉ៃហាំង ដឹកដៃ ស៊ីន យូប៊ីន រៀបការឆាប់ៗ

អស់រយៈពេលច្រើនឆ្នាំមកហើយដែលតារាសម្ដែងរូបសង្ហាលោក ខាត់ វ៉ៃហាំង និង តារាស្រីរូបស្រស់សាច់សខ្ចីនាង ស៊ីន យូប៊ីន ទាក់ទងគ្នាឈ្មោះជាសង្សារផ្លូវការ ។ កន្លងមកពួកគេទាំងពីរតែងត្រូវបានមហាជនអ្នកគាំទ្រអួតសរសើរថាជាគូស្នេហ៍ដ៏ស័ក្តិសមណាស់

ព្រោះមិនថាសមត្ថភាព និង រូបសម្រស់នោះទេគឺសុទ្ធសឹងតែល្អដូចគ្នា ។ ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើនតែងបន់ឱ្យពួកគេឆាប់មានដំណឹងល្អថែមទៀតផង ។

ក្រោយពីចាប់ដៃគ្នាជាសង្សារផ្លូវការមក មហាជនតែងកត់សម្គាល់ឃើញថា គូស្នេហ៍មួយគូនេះតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាពុំដែលដាច់នោះទេ ហើយមួយវិញទៀតពួកគេក៏ពុំដែលមានរឿងរកាំរកូសជីវិតគូជាមួយគ្នានោះដែរ មានតែស្នាមញញឹម និង សុភមង្គលឱ្យគ្នាប៉ុណ្ណោះ។

ដោយឡែក ថ្មីៗនេះគូស្នេហ៍មួយគូនេះ កាន់តែធ្វើឱ្យអ្នកគាំទ្ររម៉ិករមួលខ្លួនតាម បន្ទាប់ពីតារាប្រុសលោក ខាត់ វ៉ៃហាំង បានចេញមកបង្ហោះរូបភាពឱបកៀកកើយគ្នាដោយពោរពេញដោយក្ដីសុខ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយលួចច្រណែន ។

ជាមួយនឹងឃើញភាពស្អិតល្មួតជាមួយសង្សារស្ទើរតែមិនសល់ថ្ងៃបែបនេះ ពិតធ្វើឱ្យអ្នកគាំទ្រកាន់តែរំពឹងថាមិនយូរប៉ុន្មានទេពួកគេក៏នឹងអាចកាន់ដៃគ្នាចូលរោងការជាក់ជាមិនខាន ៕

Facebook Comments Box