គ្រប់ៗគ្នាសើចចំអកគាត់ ដែលរស់នៅក្នុងលូទឹកស្អុយ តែពេលចូលទៅមើលទើបដឹងថា កាពិតគាត់…

លោកអ្នកប្រាកដជាស្គាល់ហើយពាក្យថា លូ ហើយក៏ដឹងថែមទៀតថាអត្ថន័យរបស់វាយ៉ាងម៉េច ហើយលោកអ្នកនឹងគិតថា វាជាកន្លែងមួយដ៏សែន ស្មោកគ្រក់ខ្លាំងណាស់ព្រោះនៅក្នុងនឹងប្រមូលផ្ដុំទៅដោយ កាកសំណល់រួចទាំងទឹកដែលហូរមកពីគ្រប់ទីកន្លែង ចំពោះប្រទេសយើងវិញ គឺមានគ្រប់ទីកន្លែងតែម្ដង ហើយក៏សំបូរអ្នកចោលសំរាម មិនគិតពីផលប៉ះពាល់ដល់បរិស្ថាននោះទេ។តាមប្រភពពីបរទេស ប្ដីប្រពន្ធមួយគូររស់នៅក្នុងលូអស់ រយៈពេល ២២ឆ្នាំ

 

យ៉ាងមានក្ដីសុខបំផុតដោយពុំខ្វាយខ្វល់ ពីជីវៈភាពសោះឡើង។មនុស្សលើលោកយើងគឺមានពីរ មួយ អ្នកមានហើយពុំចេះស្កប់ស្កល់ ហើយមួយប្រភេទទៀតគឺចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន។គូ ស្នេហ៍ ដែលរស់នៅក្នុងលូនេះគឺជា ជនជាតិ កូឡុំប៊ី Miguel Restrepo និង ប្រពន្ធ Maria Garcia។ ពួកគេ បានជួបគ្នាកាលនៅញៀ-ន ថ្នាំ នៃតំបន់មួយ ក្នុង ប្រទេស កូឡុំប៊ី ដោយនាំគ្នារស់តាមដងផ្លូវ។ដោយសារតែ ជីវភាព មិនអំណោយផល លោក

 

ក៏បាន សម្រេច-ចិត្ត ឈ-ប់ជ-ក់ ថ្នាំ ជាមួយប្រពន្ធដើម្បីកសាងជីវិតប៉ុន្តែគ្មានញាតិមិត្តបងប្អូនណាផ្ដល់ទីជម្រកឡើយ។លោក Miguel Restrepo បានរៀបចំសំអាត លូមួយកន្លែង ហើយក៏នាំប្រពន្ធរបស់គាត់មករស់នៅព្រមទាំងរៀបចាំយ៉ាងស្អាត។ គាត់បានខិតខំសន្សំលុយ ទិញរបស់ប្រើប្រាប់ជាច្រើន តាមតម្រូវការនានា ដោយរួមមានទាំងផ្ទះបាយ

 

នៅក្នុងលូនោះផង។ គាត់បានរស់នៅទីនោះអស់រយៈពេល ២២ឆ្នាំ ដោយមានសេចក្ដីសុខ ដោយគ្មានបំណងចង់ប្ដូរកន្លែងរស់នៅទៀតឡើយ។