ហួសចិត្ត! ប្រពន្ធរករឿងឈ្លោះមិនលស់មួយថ្ងៃសោះ ដោយសង្ស័យនិងចង់ដឹងពេកក៏យកឡានទៅដាក់GPS ទីបំផុតទើបដឹងការពិតថាដល់ថ្នាក់នេះ…

វៀតណាម៖ មានករណីផិតក្បត់មួយ កាលពីថ្មីៗនេះនៅចំណុចផ្ទះសំណាក់យីហោ “ សៀរហូម៉ៅ “ នៅប្រទេសវៀតណាម។ បុរសជាប្តីមាន ឈ្មោះ ដួង អូសុឺ អាយុ ៤១ ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី។

ចំណែកជនផិតក្បត់ ២នាក់នោះដែលក្នុងនោះគឺមានប្រពន្ធរបស់បុរសខាងលើ ដែលនាងមានឈ្មោះ មុី សៀក ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ។

ឯចំណែកបុរសឈ្មោះ យ៉ាង ភេទប្រុស អាយុ ៤២ឆ្នាំ នេះវិញគឺជាសាហាយ ដែលគេមានមុខរបរម៉ៅការសំណង់។ ប៉ូលិសចាប់បានវត្ថុតាងមួយចំនួនដូចជា រថយន្ត១គ្រឿង ឈប់ចតនៅក្នុងផ្ទះសំណាក់និងទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ)។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាល បានបញ្ជាក់ថា កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យជាប្រពន្ធបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារយៈពេល ១២ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ មានកូន ៣នាក់ ប្រុស ២នាក់ ស្រី១នាក់

ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលើប្រពន្ធថាមានសហាយ ទើបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធ GPS ជាប់រថយន្តមួយគ្រោះទៀតដែលប្រពន្ធតែងតែជិះរាល់ដង។

ដល់ថ្ងៃកើតហេតុ ជនសង្ស័យជាប្រពន្ធបាន សុំជូនម្តាយទៅលេងស្រុកកំណើត ដោយមានការសង្ស័យ ជនរងគ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធGPSដែលដាក់ជាប់រថយន្ត ទើបឃើញប្រពន្ធនាំប្រុសសហាយទៅ ដេកនៅផ្ទះសំណាក់យីហោ “សៀរហូម៉ៅ”

រួចហើយបានប្តឹងសមត្ថកិច្ឲ្យចុះធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់តែម្ដងទៅ៕

UNITED KINGDOM – APRIL 23: A driver uses a Tom Tom navigation device in central London, U.K., on Wednesday, April 23, 2008. TomTom NV, the world’s largest maker of car navigation equipment, said profit fell to the lowest since the company sold its first navigation device in 2004 after prices plunged. (Photo by Suzanne Plunkett/Bloomberg via Getty Images)