អរជំនួស ! ក្រោយដឹង អតីត​ ស្ដេច​ប្រដាល់ ​គុន​ខ្មែរ ឆ្លងកូវីដ-១៩ ប្អូនប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិននៅសុខឡើយ ក៏បានសម្រេចជូន ថវិកាចំនួន…, ច្រើនណាស់

ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏ដូចជាអ្នកស្នេហាកីឡាប្រដាល់មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង នោះ ដែលជាអតីត ស្ដេចប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើន នៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ មិកដល់ថ្ងៃនេះ។

ស្រាប់តែ កាលម្សិលម៉ិញ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក អេ ភូថង មានវិជ្ជមាន កូវីដ-១៩។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីត-19 បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅស្តាតអូឡាំពិក”។

ក្រោយដឹងរឿងនេះភ្លាម ធ្វើឲ្យ ឧកញ៉ា ឡេង និមល ប្អូនប្រុសបង្កើត របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិននៅសុខឡើយ ក៏បានសម្រេចធ្វើរឿងនេះជូនហើយ។

ឧកញ៉ា ឡេង និមល បានបញ្ជាក់នៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ថា “ខ្ញុំ ឡេង និមល ក្រុមគ្រួសារត្រកូល (ឡេង) ជូនលោកគ្រូ អេ ភូថង ស្ដេចប្រដាល់ 4.000.000រៀល (បួនលានរៀល) ដើម្បីជួយសម្រួលជីវភាពគ្រួសារលោកគ្រូ។ សូមអោយលោកគ្រូ អេ ភូថង ឆាប់ជាសះស្បើយ”៕