ផ្អើលរត់ជាន់ជើងគ្នាពេញឃ្លីនិច ខណៈបុរសម្នាក់ដកកាំភ្លើ-ងបា-ញ់ស ម្លា-ប់អតីតប្រពន្ធរបស់ខ្លួនដល់ទៅ ៤គ្រាប់គ្មានញញើតដៃបន្តិចសោះ ព្រោះតែនាងបាន…

ប្រទេសថៃ៖ នារីជាបុគ្គលិកក្នុងហាងកែសម្ផស្សនៅក្នុងគ្លីនិកឯកជនមួយកន្លែង នៅជាន់ទី៤នៃផ្សារ Century Plaza នៅផ្លូវផាយ៉ាថៃ ត្រូវបាន អតីតមិត្តប្រុសរបស់នាងតាមមកបាញ់សម្លាប់ដល់ក្នុងហាងធ្វើការរបស់នាងដោយបាញ់ចំក្បាល

និងដងខ្លួនពី៣ទៅ៤គ្រាប់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលឃាតករត្រូវបានចាប់ខ្លួននៅពេលបន្ទាប់គឺជាអតីតសង្សាររបស់នាងផ្ទាល់ដែលការបាញ់សម្លាប់នេះត្រូវបានគេអះអាងថាផ្ដើមចេញពីរឿងប្រច័ណ្ឌ។

ជនរងគ្រោះ ជានិយោជិតនៅគ្លីនិកអាយខុននេះតែម្ដងនាងមានអាយុ២៨ឆ្នាំ។និយោជិតជាសហការីម្នាក់ទៀត រងរបួសពីការបាញ់ប្រហារនេះដែរនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ក្រោយមានការបាញ់ប្រហារ ប៉ូលិសបានធ្វើការតាមប្រមាញ់ជនដៃដល់ភ្លាមៗ។

ហើយចាប់ខ្លួនបានឃាតករមានអាយុ២៨ឆ្នាំដែលជាអតីតមិត្តប្រុសរបស់ស្ត្រីរងគ្រោះត្រូវបានចាប់ខ្លួននៅវេលាទៀបភ្លឺថ្ងៃទី១៩កុម្ភៈឆ្នាំ២០២០នេះនៅក្នុងខេត្ត ផេតចាប៊ូរី ហើយត្រូវបានបញ្ជូនមកក្រុងបាងកកដើម្បីកសាងសុំណុំរឿងរង់ចាំបញ្ជូនឡើងតុលាការចំពោះបទចោទប្រកាន់ឃាតកម្មនិងមានអាវុធខុសច្បាប់។

ប៉ូលិសបាននិយាយថា ជនសង្ស័យជាអតីតមិត្តប្រុសរបស់ស្ត្រីរងគ្រោះ មូលហេតុហេតុឈានដល់បាញ់សម្លាប់កើតឡើងដោយសារតែរឿងប្រច័ណ្ឌជាហេតុជំរុញអោយមានការបាញ់សម្លាប់នេះ។

ការបាញ់ប្រហារនេះបានកើតឡើងចំពេលថៃនៅមិនទាន់បាត់តក់ស្លុតពីព្រឹត្តិការណ៍កាលពីមួយសប្តាហ៍មុន ខណៈពេលដែលទាហានម្នាក់បាញ់សម្លាប់មេបញ្ជាការរបស់ខ្លួនម្នាក់ ហើយរត់ទៅពួនក្នុងផ្សារមួយនិងបន្តចូលបាញ់រះនៅក្នុងផ្សារនៅក្រុងនគរ រ៉ាតចាសីម៉ា ដោយសម្លាប់មនុស្សសរុប៣០នាក់និរបួស៦០នាក់កាលពីថ្មីៗនេះដែរ៕

Facebook Comments Box