សូមចូលរួមរំលែកទុក្ខផង ! វណ្ណដា ជួបទុក្ខធំ ដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងគ្រួសារ, រំជួលចិត្តពេក លោកបានត្រឹមពោលពាក្យមួយឃ្លា ទំាងក្តុកក្តួល ថា…

ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ វណ្ណដា ជាក់ជាមិនខាន ដែលតារាចម្រៀងរ៉េបដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជាយើង ហើយបទចម្រៀងតារារូបនេះ ចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង មិនត្រឹមក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទំាងដល់បរទេសថែមទៀតផង។

ចំណែកនាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ វណ្ណដា បានបង្ហោះសារទំាងក្តុកក្តួល និងក្រៀមក្រំយ៉ាងខ្លាំងមួយថា “ថ្ងៃនេះខ្ញុំ និងក្រុមគ្រួសារ មានទុក្ខដ៏ក្រៀមក្រំបំផុត…ជូនដំណើរលោកយាយ ជាលើកចុងក្រោយ”។

ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង និងបានចូល comment ចូលរួមរំលែកទុក្ខនៃគ្រួសារសពផងដែរ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖