ស្អាតហើយ ចិត្តល្អទៀត ! ក្រោយដឹង អតីត​ស្ដេច​ប្រដាល់​ គុន​ខ្មែរ ​អេ ភូ​ថង ឆ្លងកូវីដ-១៩ ធ្វើឲ្យ ចែដាណា នៅមិនសុខឡើយ ក៏សម្រេចចិត្តជូនថវិកា រហូតដល់ទៅ…,ច្រើនណាស់

អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុកជា អតីតស្ដេចប្រដាល់គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើន នៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ។

ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក អេ ភូថង មានវិជ្ជមាន កូវីដ-១៩។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីត-19 បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅស្តាតអូឡាំពិក”។

ដឹងរឿងនេះភ្លាម ធ្វើឲ្យ លោកស្រី ទ្រី ដាណា នៅមិនសុខឡើយ ក៏បានធ្វើរឿងមួយនេះជូនហើយ។ ចែដាណា បានបញ្ជាក់ថា “មើលទៅជីវភាពគាត់មិនល្អប៉ុន្មានទេ ហើយមកកើតកូវីដ១៩ ទៀត។

កាលខ្ញុំនៅក្មេង ល្បីឈ្មោះគាត់ណាស់ ស្ដេចប្រដាល់ស្រុកខ្មែរ អេ ភូថង អ្នកណាក៏ស្គាល់ដែរ ទោះខ្ញុំមិនមែន អ្នកមើលប្រដាល់ ក៏ស្គាល់គាត់ដែរ។

ខ្ញុំជួយដោះស្រាយជីវភាពគាត់ 1000$ ចាំឱ្យក្រុមការងារប្រគល់ជូនប្រពន្ធគាត់។ សង្ឃឹមថាឆាប់ជាសះស្បើយ ឆាប់បានមកបង្ហាត់សិស្សវិញ”។

ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើបជំនួស អតីតកំពូលអ្នកប្រដាល់រូបនេះ ព្រមទំាងបង្ហាញក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ទ្រី ដាណា។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមេនះ ៖