ឆៃលី ដាឡែន «មនុស្សស្រីដែលមានសំណាង មិនមែនមានប្តីអ្នកមាននោះទេ»…

ភ្នំពេញ៖ បន្ទាប់ពីចែកផ្លូវគ្នាពីចំណងអាពាហ៍ពិពាហ៍មិនសមប្រកប អស់រយៈពេលជាច្រើនឆ្នាំ តារាចម្រៀង និងសម្តែង បញ្ចេញភាពស៊ិចស៊ីមិនសំចៃដៃ ឆៃលី ដាឡែន គេសង្កេតឃើញថា

ហាក់មិនមានគូស្នេហ៍ថ្មី ឬ ទំនាក់ទំនាក់់ជាមួយបុរសណាម្នាក់នោះទេ។ តែយ៉ាងណា មហាជនភាគច្រើន សង្កេតឃើញថា តារារូបនេះ ពិតជាមមាញឹកជាខ្លាំងជាមួយការប្រកបរបររកស៊ីផ្ទាល់ខ្លួន។

ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីសាច់ចាំរូបនេះ បានបង្ហោះសារមួយដែលធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ដែលនាង មានឈ្មោះជាប់ងារ ជាម៉េម៉ាយ។ ក្នុងនោះ នាងបានសរសេរ Caption ដែលមានខ្លឹមសារដូច្នេះថា៖

មនុស្សស្រីដែលសំណាង មិនមែនមានប្តីជាអ្នកមានទេ តែមានប្តីដែលយល់គ្រប់យ៉ាងជានាង គាំទ្រនាង អាចជាស្មាបង្អែកនាងគ្រប់ពេលនាងមានបញ្ហា តែងតែធ្វើឱ្យនាងញញឹម មិនអាត្មានិយម៕

Facebook Comments Box